គ្រូបង្វឹក Tottenham Hotspur លោក Ange Postecoglou ទំនងជាមានខ្សែបម្រើប្រយុទ្ធ James Maddison ក្នុងបញ្ជីក្រុមសម្រាប់ការប្រកួត FA Cup ទល់នឹង Manchester City នាសប្ដាហ៍ក្រោយ។
James Maddison បានអវត្តមានពីទីលាន ដោយសារបញ្ហារបួសកជើង តាំងពីដើមខែវិច្ឆិកាមក ប៉ុន្ដែគេនឹងត្រលប់ទៅកាន់ទីលានប្រកួតវិញបាននាសប្ដាហ៍ក្រោយ។ នេះអាចជាឱកាសសម្រាប់ កីឡាករជម្រើសជាតិអង់គ្លេស សម្រាប់ការប្រកួតជុំទី៤ FA Cup ទល់នឹងក្រុមការពារជើងឯក។
Maddison ជាកីឡាករស្នូលសម្រាប់ Spurs តាំងពីផ្លាស់ពី Leicester City ក្នុងទីផ្សាររដូវក្ដៅ។ គេរកគ្រាប់បាល់បញ្ចូលទី៣គ្រាប់ និង ចែកបាល់សម្រេចទី ៥លើក ពីការបង្ហាញខ្លួន១១ប្រកួតនៅ Premier League មុនពេលអវត្តមាន៣ខែដោយសារបញ្ហារបួស៕