West Ham United កំពុងពិភាក្សាជាមួយ Manchester City លើកិច្ចព្រមព្រៀងខ្ចីជើង Kalvin Phillips ហើយសង្ឃឹមថានឹងកិច្ចព្រមព្រៀងមួយនឹងទទួលបានជោគជ័យ នៅសប្តាហ៍នេះ។
Phillips បានទាក់ទាញចំណាប់អារម្មណ៍ពីក្លិបនៅក្របខណ្ឌ Premier League និងក្លិបធំៗនៅអឺរ៉ុប ខណៈរូបគេស្វែងរកពេលវេលាលេងទៀងទាត់ក្នុងការលេងបាល់ទាត់នៅក្នុងរដូវកាលដែលនៅសល់។
អ្នកចាត់ការទូទៅរបស់ក្លិប West Ham លោក David Moyesបាននិងកំពុងជំរុញយ៉ាងខ្លាំងសម្រាប់ការចុះហត្ថលេខាជាមួយ Phillips ដែលត្រូវបានគេយល់ថាបើកចំហចំពោះការផ្លាស់ទៅកាន់ក្លិបនៅភាគខាងកើតទីក្រុងឡុងដ៍។
Newcastle, Crystal Palace និង Fulham ស្ថិតក្នុងចំណោមក្រុម Premier League ដែលបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងលើ Phillips ខណៈពេលដែល Juventus និង Atletico Madrid គឺជាក្រុមធំនៅអឺរ៉ុបដែលចង់ចុះហត្ថលេខាជាមួយកីឡាករសញ្ជាតិអង់គ្លេសរូបនេះ។
Man City ត្រូវបានរាយការណ៍ថា បានទាមទារប្រាក់ប្រហែល ៥-៦ លានផោនសម្រាប់ Phillips ដែលបូកនឹងប្រាក់ឈ្នួលរបស់កីឡាករ ១៤ម៉ឺនផោនក្នុងមួយសប្តាហ៍។
គួរបញ្ជាក់ថា Phillips បានស្ថិតក្នុងជម្រើស១១នាក់ដំបូងរបស់ City នៅក្នុងការប្រកួត Premier League បានចំនួនពីរលើកតែប៉ុណ្ណោះ ចាប់តាំងពីផ្ទេរពី Leeds ក្នុងតម្លៃ ៤២ លានផោនកាលពី ១៨ ខែមុន៕