ក្លិប Manchester City បានចុះហត្ថលេខាជាមួយខ្សែបម្រើអាហ្សង់ទីន Claudio Echeverri របស់ក្លិប River Plate កាលពីពេលថ្មីៗនេះ។
Man City នឹងចំណាយប្រាក់ប្រហែល ១២,៥ លានផោនសម្រាប់ Echeverri ដែលបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៤ ឆ្នាំកន្លះ ដែលមានសុពលភាពដល់ឆ្នាំ ២០២៨ ។
កីឡាករវ័យ ១៨ ឆ្នាំ ដែលបានបង្ហាញខ្លួនជាក្រុមឈុតធំចំនួន ៦ ដងសម្រាប់ River Plate នឹងនៅជាមួយក្លិបអាហ្សង់ទីន រហូតដល់ដំណាច់ឆ្នាំ២០២៤ មុននឹងហោះហើរមកកាន់ប្រទេសអង់គ្លេសដើម្បីចូលរួមជាមួយ City ។
City បានយល់ព្រមលើកិច្ចព្រមព្រៀងស្រដៀងគ្នាជាមួយ River Plate សម្រាប់ខ្សែប្រយុទ្ធអាហ្សង់ទីន Julian Alvarez កាលពីខែមករា ឆ្នាំ២០២២ ។
Echeverri គឺជាប្រធានក្រុមរបស់អាហ្សង់ទីននៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកកម្រិតអាយុក្រោម១៧ឆ្នាំ កាលពីខែវិច្ឆិកា ហើយបានស៊ុតបញ្ចូលទីបាន១គ្រាប់ ខណៈដែលពួកគេបានយកឈ្នះប្រេស៊ីល ៣-០ ក្នុងវគ្គ៨ក្រុមចុងក្រោយ។ រូបគេរកគ្រាប់បាល់ស៊ុតបញ្ចូលទីបាន ៥ គ្រាប់ ខណៈអាហ្សង់ទីន បានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៤៕