×

Kyle Walker សុំទោសប្រពន្ធរបស់ខ្លួន ពាក់ព័ន្ធនឹងការទាក់ទងអ្នកថ្មី

Kyle Walker បានសុំទោសដល់គ្រួសាររបស់គាត់ បន្ទាប់ពីបានទាក់ទងជាមួយនារីម្នាក់
ដោយកីឡាកររបស់ Manchester City បានប្រាប់សារព័ត៌មាន The Sun អំពីទំនាក់ទំនងជាមួយពិធីការិនីទូរទស្សន៍ឈ្មោះ Lauryn Goodman ។

Walker បាននិយាយថា៖ “អ្វីដែលខ្ញុំបានធ្វើគឺពិតជាមិនត្រឹមត្រូវនោះទេ” ហើយបាននិយាយសុំទោសចំពោះប្រពន្ធដែលកំពុងមានផ្ទៃពោះឈ្មោះ Annie Kilner ដែលបច្ចុប្បន្នអ្នកទាំងពីរកំពុងមានកូន ៣នាក់ក្នុងបន្ទុក។

ខ្សែការពារសញ្ជាតិអង់គ្លេស វ័យ ៣៣ ឆ្នាំបានប្រាប់ថា៖ “ខ្ញុំទទួលខុសត្រូវទាំងស្រុង។ ខ្ញុំបានធ្វើការជ្រើសរើស និងការសម្រេចចិត្តឆ្កួតៗ។ ខ្ញុំមិនអាចគិត ឬស្រមៃពីអ្វីដែល Annie កំពុងជួបប្រទះនោះទេ។ ខ្ញុំបានព្យាយាមសួរនាង ប៉ុន្តែនាងមានការឈឺចាប់ និងខូចចិត្ត”។

Walker និងនាង Kilner ដែលបានជួបគ្នាដំបូងក្នុងវ័យជំទង់ ត្រូវបានរាយការណ៍ថាបានចែកផ្លូវគ្នាហើយ ខណៈនាង Kilner កំពុងរៀបចំសម្រាលកូនទី៤។

នាង Annie Kilner បានប្រកាសជាសាធារណៈពីការបែកបាក់គ្នា បន្ទាប់ពីរៀបការជាមួយកីឡាកររបស់ក្រុម Manchester City រូបនេះ បានតែពីរឆ្នាំ។
យ៉ាងណា Walker ត្រូវបានរាយការណ៍ថាបានមានទំនាក់ទំនងជាមួយ Kilner អស់រយៈពេល ១២ ឆ្នាំមកហើយ និងមានកូន៣នាក់។

ការបែកគ្នានេះត្រូវបានប្រកាសនៅលើគណនី Instagram របស់ Kilner ដោយនាងបានស្នើសុំនៅជាមួយកូនៗរបស់នាង បន្ទាប់ពីអាពាហ៍ពិពាហ៍របស់ Kilner និង Walker មានភាពចម្រូងចម្រាសជាបន្តបន្ទាប់ រួមទាំងការបែកគ្នាម្ដងកាលពីឆ្នាំ២០១៩។
ការបែកបាក់គ្រានោះ ដោយសារតែ Walker មានទំនាក់ទំនងជាមួយនឹងពិធីការិនី Lauryn Goodman ដែលទទួលបានកូនប្រុសម្នាក់ឈ្មោះ Kairo ។ វាធ្វើឱ្យកើតមានជម្លោះរវាង Goodman និង Kilner យ៉ាងធ្ងន់ធ្ងរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង