ក្លិប Manchester United ត្រូវបានគេរាយការណ៍មកថា កំពុងដាក់សំណើផ្តល់ជូនប្រមាណ ៣៨,៥លានផោន សម្រាប់អ្នកចាំទី Jan Oblak របស់ក្លិប Atletico Madrid ដោយក្លិបអង់គ្លេសកំពុងពិចារណាក្នុងការនាំយកអ្នកថ្មីមកជំនួសតំណែងរបស់ Andre Onana។
ជាក់ស្តែង ក្រុមរបស់លោក Erik ten Hag បាននាំយក Onana ពី Inter Milan កាលពីរដូវក្តៅមុន មកជំនួសកន្លែង David de Gea ដែលផុតកុងត្រានៅ Old Trafford ។ តែទោះបីជាយ៉ាងណាក៏ដោយ កីឡាករសញ្ជាតិកាមេរូន ហាក់មិនបានគុណផលលេងឱ្យបានល្អដូចអ្វីដែលបានរំពឹងទុកនោះឡើយ។
សម្រាប់ Jan Oblak ត្រូវបានភ្ជាប់ទំនាក់ទំនងក្នុងការផ្ទេរមកកាន់ក្របខណ្ឌ Premier League ជាយូរមកហើយ ដោយ Man United ជាតែងតែបានដាក់សំណើផ្តល់ជូនដល់កីឡាករសញ្ជាតិស្លូវេនី ជានិច្ច។
ហើយឥឡូវនេះ មានការអះអាងថាក្លិប Atletico Madrid កំពុងមានបំណងបើកចិត្តអនុញ្ញាតឱ្យ Jan Oblak ចាកចេញ នៅក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ។
របាយការណ៍ដដែលនេះ ក៏បានអះអាងទៀតថា Man United កំពុងដាក់សំណើផ្តល់ជូនជិត ៤០លានផោន ដើម្បីទាក់ទាញឱ្យក្លិបអេស្ប៉ាញយល់ព្រមលើកិច្ចព្រមព្រៀងនេះផងដែរ៕