ខ្សែការពារ Kieran Trippier បាននិយាយទៅកាន់សារព័ត៌មានកាលពីពេលថ្មីៗនេះថា គេសុខចិត្តបដិសេធ Bayern Munich ដើម្បីបន្តនៅ Newcastle United ។
ជាការពិត ក្លិប Bayern Munich ចង់បាន Kieran Trippier ពីក្លិប Newcastle United ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករានេះ ដោយបានចរចាដាក់តម្លៃប្រមាណ ១២,៨ លានផោន ប៉ុន្តែក៏ត្រូវបានទាំងក្លិប និង កីឡាករបដិសេធ។
ជុំវិញរឿងនេះ Trippier បាននិយាយថា៖ ” ខ្ញុំបដិសេធសំណើរបស់ Bayern Munich ។ ខ្ញុំគិតតែប្រឹងលេងឱ្យ Newcastle ទេព្រោះតែពួកគេបានជួយខ្ញុំច្រើន អ៊ីចឹងខ្ញុំចង់តបស្នងទៅវិញ។ ខ្ញុំចាត់ទុកការចង់បានរបស់ក្លិប Bayern ជាការបំពេញបន្ថែមខ្ញុំប៉ុណ្ណោះ”។
Kieran Trippier បានមកចូលរួមជាមួយ Newcastle កាលពីខែមករា ឆ្នាំ២០២២។ រូបគេលេងសរុប ៨១ ប្រកួត និងស៊ុតចូល ៣ គ្រាប់ឱ្យក្រុមរហស្សនាសារិការព្រៃ។ ខ្សែបម្រើស្លាបរូបនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយ Newcastle United ឡើងទម្រង់លេងកាលពីរដូវកាលមុន។ ទោះជាយ៉ាងណា រូបគេ ហាក់ធ្លាក់ទម្រង់លេងយ៉ាងគំហុកក្នុងប្រមាណប្រកួតចុងក្រោយនេះ៕