គ្រូបង្វឹក Manchester City លោក Pep Guardiola បាននិយាយថា Erling Haaland សប្បាយចិត្តនឹងនៅជាមួយ Manchester City បន្ទាប់ពីរបាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញបានចុះផ្សាយថា ខ្សែប្រយុទ្ធន័រវេសអាយុ ២៣ ឆ្នាំមានការខកចិត្តនៅប្រទេសអង់គ្លេស។
Haaland បានត្រឡប់ពីរបួសជើង កាលពីពាក់កណ្ដាលសប្ដាហ៍ ក្របខណ្ឌ Premier League នៅក្នុងការប្រកួតដែលយកឈ្នះ Burnley ៣-១ ដោយចូលលេងជាកីឡាករបម្រុង។
លោក Guardiola បាននិយាយថា៖ “រឿងសំខាន់គឺគេសប្បាយចិត្ត ហើយនៅពេលដែលគេមិនសប្បាយចិត្ត គេនឹងធ្វើការសម្រេចចិត្តរបស់គាត់”។
ក្នុងកំណត់ត្រាស៊ុតបញ្ចូលទីកាលពីរដូវកាលមុន Haaland បានជួយ Man City ឈ្នះពានរង្វាន់ ៣ ដូចជា Champions League, Premier League និង FA Cup។
Haaland រកបាន ១៩ គ្រាប់ក្នុង ២១ ប្រកួតនៅគ្រប់កម្មវិធីប្រកួតទាំងអស់ក្នុងរដូវកាលនេះ។ ទោះបីជាមានការសម្រាកព្យាបាលរបួសក៏ដោយ ក៏ Haaland នៅតែជាអ្នកស៊ុតបញ្ចូលទីនាំមុខគេនៅក្របខណ្ឌ Premier League ជាមួយនឹង ១៤ គ្រាប់។
លោក Guardiola បាននិយាយអំពី Haaland ដែលអាចនឹងចូលលេងនៅយប់នេះទល់នឹងក្រុម Brentford ថា៖ “គេបានត្រៀមខ្លួនរួចហើយ។ អ្នករាល់គ្នាបានត្រៀមខ្លួនរួចរាល់ហើយ ព្រោះមិនមានរបួសទេ”៕