×

Bruno Fernandes បដិសេធសំណើដ៏ធំពីក្រុមមកពីអារ៉ាប៊ីសាអ៊ូឌីត

ប្រធានក្រុម Manchester United កីឡាករ Bruno Fernandes ត្រូវបានរាយការណ៍ថាបានបដិសេធឱកាសក្នុងការផ្ទេរចេញពីកីឡដ្ឋាន Old Trafford នៃក្របខណ្ឌ Premier League ទៅកាន់ក្របខណ្ឌ Saudi Pro Leagueនាខែមករាកន្លងទៅថ្មីៗនេះ។

បន្ទាប់ពីការចំណាយដ៏ធំនៅរដូវក្តៅ កីឡាករល្បីៗរាប់មិនអស់បានធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដើម្បីចូលរួមជាមួយ Cristiano Ronaldo រួមទាំង Neymar, Karim Benzema និង Sadio Mane ។

ខ្សែបម្រើ Fernandesជាគោលដៅដ៏សំខាន់សម្រាប់អារ៉ាប៊ីសាអ៊ូឌីត ដែលមានពាក្យចចាមអារ៉ាមតាំងពីប៉ុន្មានខែមុនឈានទៅដល់ខែមករា។ សារព័ត៌មានព័រទុយហ្គាល់ Record បានអះអាងថា សំណើដ៏ធំត្រូវបានផ្ដល់ជូនដោយក្លិប Al Hilal ដែលជាក្រុមមួយក្នុងចំណោមក្រុមធំៗ៤របស់ក្របខណ្ឌ Saudi Pro League ដែលគ្រប់គ្រងដោយមូលនិធិវិនិយោគសាធារណៈរបស់ប្រទេស (PIF) ។

ទោះជាយ៉ាងណាសំណើនេះត្រូវបានច្រានចោល ដោយ Fernandes បាននិយាយថាគាត់មានអារម្មណ៍ថាគាត់នៅមានអ្វីៗដែលនៅសល់ ដើម្បីសម្រេចនៅទ្វីបអឺរ៉ុប៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង