×

Chelsea ពិចារណាបញ្ចប់តំណែងលោក Mauricio Pochettino ក្រោយចាញ់ Wolverhampton

ក្លិបតោខៀវ Chelsea កំពុងតែស្ថិតនៅក្នុងការពិចារណាបញ្ចប់តំណែងគ្រូបង្វឹកលោក Mauricio Pochettino ក្រោយការដឹកនាំក្រុមចាញ់ Wolverhampton Wanderers នៅក្នុងក្របខណ្ឌ Premier League កាលពីពេលកន្លងទៅ។

ជាការពិត Chelsea កំពុងមានបញ្ហាប្រព័ន្ធលេងយ៉ាងខ្លាំង ក្រោមការដឹកនាំរបស់លោក Mauricio Pochettino បន្ទាប់ពីបានចាញ់ ក្រុម Wolves ក្នុងលទ្ធផលដល់ទៅ ៤-២ ឯណោះនៅក្នុងការប្រកួតលើទឹកដី ខ្លួនឯង។

២៣ប្រកួតកន្លងមក តោខៀវ រកបានជ័យជម្នះតែ៩លើកប៉ុណ្ណោះ ដោយក្នុងនោះចាញ់ ១០ ដង និងស្មើ៤ដង ហើយពួកគេកំពុងស្ថិតនៅចំណាត់ថ្នាក់ទី១១ មាន៣១ពិន្ទុ។

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន សារភាពថាខ្លួនពិតជាដឹកនាំ Chelsea មិនបានល្អមែន ខណៈតំណែងរបស់លោកកំពុងមានភាពរង្គោះរង្គើ។

បើតាមការផ្សាយរបស់សារព័ត៌មានជាច្រើននៅអង់គ្លេស បានរាយការណ៍ថា ក្រោយពីការចាញ់ Wolves នៅកីឡដ្ឋាន Stamford Bridge នេះ Chelsea នឹងកោះហៅសមាជិកក្លិបជួយប្រជុំគ្នា ដើម្បីសម្រេចបញ្ចប់ ឬបន្តតំណែងលោក Pochettino៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង