ខ្សែការពារ Lisandro Martinez របស់ក្រុម Manchester United នឹងអវត្តមានរហូតដល់ខែមេសា បន្ទាប់ពីរងការខូចខាតសរសៃពួរជង្គង់ កំឡុងពេលក្រុមបិសាចក្រហមយកឈ្នះ ៣-០ លើក្រុម West Ham ។
Martinez បានបង្ហាញការឈឺចាប់ បន្ទាប់ពីព្យាយាមការពារបាល់ពីខ្សែការពារVladimir Coufal។ កីឡាករវ័យ ២៦ ឆ្នាំរូបនេះ បានបង្ហាញខ្លួនក្នុងការប្រកួតលីគតែ ៣ដងប៉ុណ្ណោះក្នុងរដូវកាលនេះ បន្ទាប់ពីបានសម្រាកអស់រយៈពេលជាង ៣ ខែដោយមានរបួសជើង។
ក្លិបបានបញ្ជាក់ថា សម្រាប់របួសដែលតម្រូវឱ្យសម្រាក ៨សប្ដាហ៍នេះ មិនទាមទារការវះកាត់ទេ។
Martinez បានជួបបញ្ហារបួសមុនកាលពីចុងរដូវកាល ២០២២-២៣ ក្នុងខែមេសា ហើយរបួសកាន់តែធ្ងន់ធ្ងរនៅដើមរដូវកាលនេះ។ រូបគេបានខកខានការប្រកួតសរុបចំនួន ២២ ប្រកួត មុនពេលត្រលប់មកប្រកួតជាមួយនឹងក្រុម Tottenham Hotspur កាលពីថ្ងៃទី១៤ ខែមករា៕