×

Jesse Lingard ជោគជ័យលើការផ្ទេរដ៏គួរឱ្យភ្ញាក់ផ្អើលទៅកាន់ក្រុមកូរ៉េខាងត្បូង FC Seoul

អតីតខ្សែប្រយុទ្ធ Manchester United, Jesse Lingard បានចុះកិច្ចសន្យារយៈពេល ២ ឆ្នាំជាមួយនឹងជម្រើសបន្ថែម១ឆ្នាំ ជាមួយនឹងក្រុម K League 1 ។

សារព័ត៌មាន DailyMail Sport បានរាយការណ៍ថា កីឡាករវ័យ ៣១ ឆ្នាំដែលមិនមានក្លិបលេងចាប់តាំងពីចាកចេញពី Nottingham Forest នៅចុងរដូវកាលមុន បានទទួលសំណើពីក្លិបចំនួន ២៦ នៅជុំវិញពិភពលោក រួមទាំងក្លិប FC Seoul និង Lazio ផងដែរ។ ប៉ុន្តែរូបគេបានសម្រេចចូលរួមជាមួយ FC Seoul ។

របាយការណ៍នៅដើមសប្តាហ៍នេះបានបញ្ជាក់ថា Lingard អាចរកប្រាក់ចំណូលបានប្រហែល ១៧ ៥០០ ផោនក្នុងមួយសប្តាហ៍ ដែលស្មើនឹង ៩១ម៉ឺនផោនក្នុងមួយឆ្នាំ។

Lingard ត្រូវបានគេជឿថានឹងក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតនៅក្នុងក្របខណ្ឌ K League ។ យោងតាមគេហទំព័ររបស់ក្លិប Lingard បានទទួលជោគជ័យសម្រាប់ការផ្ទេររបស់គាត់ ហើយនឹងចូលរួមនៅជំរុំហ្វឹកហាត់រដូវរងាររបស់ក្រុម នៅ Kagoshima ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង