×

Kieran Trippier បដិសេធសំណើរបស់ Bayern Munich ដើម្បីផ្ដោតលើគោលដៅជាមួយ Newcastle

ខ្សែការពារ Kieran Trippier បាននិយាយថាមានការចាប់អារម្មណ៍ខ្លួនពីក្លិប Bayern Munich ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនាខែមករា ប៉ុន្តែគាត់នឹងផ្តោតលើគោលដៅរបស់ Newcastle United សម្រាប់កៅអីលេងនៅក្នុងក្របខណ្ឌ Champions League ។

Trippier បានបង្ហាញទម្រង់លេងប្រសើរឡើងវិញនៅពាក់កណ្តាលរដូវកាល ជាមួយនឹងបញ្ជូនឱ្យសម្រេចទី ១ដងសម្រាប់មិត្តរួមក្រុម Bruno Guimaraes និងសម្រាប់ Fabian Schar អំឡុងពេល Newcastle ឈ្នះ ៣-២ ទល់នឹង Nottingham Forest ។

Bayern បានដាក់សំណើពីរលើកសម្រាប់ខ្សែការពារស្លាបអង់គ្លេសរូបនេះ ប៉ុន្តែគាត់មិនមានបំណងក្នុងការផ្ទេរទៅកាន់ក្របខណ្ឌ Bundesliga ឡើយ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីការទទួលជ័យជម្នះនៅកីឡដ្ឋាន City Ground, Trippier បាននិយាយថា៖ “ទីផ្សារដោះដូរតែងតែនាំមកនូវការរំពឹងទុក ហើយសូមសរសើរដែលក្លិបផ្សេងទៀតចាប់អារម្មណ៍លើកីឡាកររបស់ពួកយើង។ ទាំងអស់គ្នា ពួកយើងបានប្តេជ្ញាចិត្ត ចង់បញ្ចប់ឱ្យបានចំណាត់ថ្នាក់ល្អបំផុតតាមដែលអាចធ្វើបាន នៅរដូវកាលនេះ។”

ខ្សែការពារអង់គ្លេសបន្តថា៖ “នៅមានចំណុចជាច្រើនដែលសម្រេចឱ្យបាន ហើយពួកយើងនឹងមិនបោះបង់ចំណាត់ថ្នាក់កំពូលទាំង៤នោះទេ។ ពិតណាស់ ពួកយើងដឹងថាវានឹងពិបាក ប៉ុន្តែនៅក្នុងបាល់ទាត់អ្នកមិនអាចដឹងទេ វានឹងមានការប្រែប្រួលជាច្រើនពីពេលនេះដល់ចុងរដូវកាល៕”

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង