×

លោក Gareth Southgate ត្រូវបានក្លិបនៅ Premier League ចាប់អារម្មណ៍ឱ្យដឹកនាំ

ក្លិប Crystal Palace កំពុងពិចារណាលើការនាំយកគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស លោក Gareth Southgate មកដឹកនាំ ខណៈសម្ពាធ កំពុងកើនឡើងលើគ្រូបង្វឹកបច្ចុប្បន្នលោក Roy Hodgson ។

សារព័ត៌មាន The Sun បានរាយការណ៍ថា លោក Hodgson កំពុងស្ថិតនៅអង្គុយលើកៅអីដែលមានការឡើងកម្ដៅ ខណៈ Crystal Palace ត្រៀមជួប Chelsea នៅយប់នេះ។

Crystal Palace កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ១៥ និងមានត្រឹមតែ ៥ ពិន្ទុប៉ុណ្ណោះពីលើតំបន់កាត់ចោល។ ពួកគេបានឈ្នះ ៦លើកក្នុងរដូវកាលនេះ ក្នុងនោះទទួលបានជ័យជម្នះតែ ២លើកគត់ក្នុងការប្រកួត១២លើកចុងក្រោយរបស់ពួកគេ។

ជាមួយនឹងភាពមិនច្បាស់លាស់នៃអនាគតរបស់លោក Hodgson, Palace កំពុងស្វែងរកអ្នកជំនួស ដោយលោក Southgate ជាបេក្ខជនដែលមានសក្តានុពល។ យោងតាមរបាយការណ៍ ក្លិបកំពុងមើលលើលទ្ធភាពក្នុងការនាំយកលោក Southgate មកដឹកនាំ បន្ទាប់ពីការប្រកួតបាល់ទាត់ពានរង្វាន់ UEFA EURO 2024។

ជម្រើសផ្សេងទៀត រួមមានលោក Steve Cooper និងអតីតអ្នកចាត់ការ Wolves ពោលគឺលោក Julen Lopetegui ។

គួរជម្រាបថា លោក Hodgson បានចូលកាន់តំណែងបន្ទាប់ពីលោក Patrick Vieira កាលពីរដូវកាលមុន ហើយបានដឹកនាំពួកគេទៅកាន់តំបន់សុវត្ថិភាព ដោយស្ថិតនៅចំណាត់ថ្នាក់លេខ ១១ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង