×

West Ham ផ្អាកការចរចាការបន្តកុងត្រាថ្មីដល់គ្រូបង្វឹកលោក David Moyes

សារព័ត៌មាន Telegraph បានធ្វើការរាយការណ៍កាលពីពេលថ្មីៗនេះថា ថ្នាក់ដឹកនាំរបស់ក្លិប West Ham បានផ្អាកការចរចាជុំវិញការបន្តកុងត្រាថ្មីបន្ថែមទៀត ជូនដល់គ្រូបង្វឹក លោក David Moyes ។

ការផ្អាការចរចាបន្តកុងត្រាថ្មី គឺបន្ទាប់ពីការប្រកួតដែល West Ham ចាញ់ក្រោមថ្វីជើង Arsenal ដោយលទ្ធផល ដល់ទៅ ៦–០ នៅក្របខណ្ឌ Premier League កាលពីចុងសប្តាហ៍កន្លងទៅ។

កិច្ចសន្យាបច្ចុប្បន្នរបស់លោក David Moyes នឹងត្រូវផុតកំណត់នៅចុងបញ្ចប់រដូវកាលនេះ ខណៈកន្លងមកមានរបាយការណ៍ជាច្រើនថា លោកកំពុងស្ថិតនៅក្នុងការចរចាលើការបន្តកុងត្រាថ្មី ដែលអាចដំណើរការរហូតដល់ឆ្នាំ ២០២៦។

យ៉ាងណាក៏ដោយ ប្រភពខាងដើមបានអះអាងថា កិច្ចពិភាក្សាទាំងនោះ ហាក់ដូចជាស្ងប់ស្ងាត់វិញហើយ ដោយសារតែការបរាជ័យយ៉ាងអាម៉ាសរបស់ក្រុមរហស្សនាមញញួរយក្ស កាលពីពេលថ្មីៗនេះ។

ថ្នាក់ដឹកនាំរបស់ក្លិប West Ham ឥឡូវនេះ ត្រូវបានគេនិយាយថា ពួកគេហាក់កំពុងត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការចែកផ្លូវជាមួយលោក Moyes នៅពេលដែលគ្រូបង្វឹកកំពូលៗមួយចំនួន ហាក់ចាប់អារម្មណ៍ក្នុងការមកដឹកនាំក្រុម ជំនួសវិញ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង