ខ្សែបម្រើ Enzo Fernandez របស់ក្រុម Chelsea បានបញ្ជាក់ថា វាមិនមែនជាការពិតទេចំពោះរបាយការណ៍ដែលផ្សារភ្ជាប់ខ្លួនជាមួយក្រុម Barcelona ។
របាយការណ៍មួយបានអះអាងថា Fernandez មានការខកចិត្តនឹង Chelsea ហើយចង់ចាកចេញពីក្លិប មុនពេលដែលសារព័ត៌មានផ្សេងទៀត បានចោទប្រកាន់ថា កីឡាករដែលឈ្មោះពានរង្វានWorld Cup ឆ្នាំ២០២២ ជាមួយអាហ្សង់ទីន បានចង់ផ្ទេរទៅក្រុម Barcelona ក្នុងការប៉ុនប៉ងចាកចេញពីកីឡដ្ឋាន Stamford Bridge ។
ភ្នាក់ងាររបស់ Fernandez បានច្រានចោលពាក្យចចាមអារ៉ាមជាសាធារណៈ ទាំងមុននិងក្រោយពេល Chelsea ឈ្នះ ៣-១ លើ Aston Villa ក្នុងពានរង្វាន់ FA Cup ។
បន្ទាប់ពីបំប៉ោងសំណាញ់ទីក្នុងជ័យជម្នះ ៣-១ លើ Crystal Palace កាលពីយប់ថ្ងៃចន្ទ Fernandez បានឆ្លៀតឱកាសដើម្បីបញ្ជាក់ថាខ្លួនមិនចង់ចាកចេញពី Chelsea នោះទេ។ រូបគេបានប្រាប់អ្នកសារព័ត៌មានថា៖ “ខ្ញុំមិនចង់ចាកចេញពី Chelsea ទេ។ ខ្ញុំមានអារម្មណ៍ល្អណាស់នៅទីនេះជាមួយមិត្តរួមក្រុម និងគ្រូបង្វឹក ហើយមិនប្រែប្រួលតាំងពីថ្ងៃដែលខ្ញុំមកដល់។”
កីឡាករសញ្ជាតិអាហ្សង់ទីនបន្តថា៖ “គ្រប់គ្នានៅក្នុងក្លិបល្អនឹងខ្ញុំ ហើយខ្ញុំដឹងគុណចំពោះពួកគាត់។ ខ្ញុំនឹងបន្តនៅទីនេះដរាបណាពួកគាត់ចង់ឱ្យខ្ញុំនៅ។ ខ្ញុំមិនដឹងថាពាក្យចចាមអារ៉ាមទាំងនោះមកពីណាទេ ប៉ុន្តែខ្ញុំសូមបដិសេធទាំងស្រុង”។
Fernandez នៅជាប់កិច្ចសន្យាជាមួយ Chelsea រហូតដល់ឆ្នាំ ២០៣១ ធ្វើឱ្យរូបគេនៅកីឡដ្ឋាន Stamford Bridge រហូតដល់អាយុជិត៣០ឆ្នាំ៕