សារព័ត៌មាន Metro បានរាយការណ៍ឱ្យដឹងថា អតីតគ្រូបង្វឹកបណ្ដោះអាសន្នរបស់ Manchester United លោក Ralf Rangnick កំពុងស្ថិតនៅក្នុងបញ្ជីបេក្ខភាពមួយ ដើម្បីក្លាយជាគ្រូបង្វឹកថ្មីរបស់ក្លិប Barcelona ។
ជាការពិតណាស់ ក្លិប Barcelona កំពុងស្ថិតនៅក្នុងដំណើរការស្វែងរកគ្រូបង្វឹកថ្មី បន្ទាប់ពីលោក Xavi បានប្រកាសកាលពីខែមុនថា លោកនឹងចាកចេញពីទឹកដី Camp Nou នៅដំណាច់រដូវកាលនេះ ក្រោយពីចំណាយពេលដឹកនាំអស់ជិត ៣ ឆ្នាំ។
យ៉ាងណាមិញ ក្នុងចំណោមឈ្មោះដែលត្រូវបានភ្ជាប់ទំនាក់ទំនងជាមួយក្លិបនៅក្របខណ្ឌ La Liga គឺលោក Jurgen Klopp ដោយលោកក៏បានធ្វើការប្រកាសថានឹងចាកចេញពីក្លិប Liverpool នៅចុងបញ្ចប់នៃរដូវកាលនេះ ផងដែរ។
ប៉ុន្តែឥឡូវនេះ មានការរាយការណ៍ថា ប្រធានក្លិប Barcelona លោក Joan Laporta គឺជាអ្នកគាំទ្រលោក Rangnick ហើយបានបន្ថែម ឈ្មោះរបស់លោកទៅក្នុងបញ្ជីសម្រិតសម្រាំងនៃការមកជំនួសតំណែងរបស់លោក Xavi នាពេលខាងមុនេះ។
ថ្វីត្បិតតែទម្រង់លេងរបស់ Man UTD ហាក់មិនដំណើរការល្អក៏ដោយ ប៉ុន្តែការដឹកនាំរបស់បុរសសញ្ជាតិអាល្លឺម៉ង់រូបនេះ នៅតែទទួលបានការគោរពជាពិសេស ចំពោះសមត្ថភាពរបស់គាត់ ក្នុងការអភិវឌ្ឍវ័យក្មេងមានទេពកោសល្យ ឱ្យក្លាយទៅជាកីឡាករកំពូល។
បច្ចុប្បន្ន លោក Ralf Rangnick គឺជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិអូទ្រីស ខណៈបច្ចុប្បន្នលោក កំពុងរៀបចំដឹកនាំក្រុម សម្រាប់ការប្រកួតពានរង្វាន់ UEFA Euro ឆ្នាំ២០២៤ នៅរដូវក្តៅខាងមុខនេះផងដែរ៕
ការផ្សាយបន្តផ្ទាល់សម្រាប់ការប្រកួត Premier League នៅសប្តាហ៍ទី២៥ ចុងសប្ដាហ៍នេះ៖
Brentford vs Liverpool សៅរ៍ ១៧ កុម្ភៈ ម៉ោង ០៧:២៥ នាទីយប់ នៅ CNC
Spurs vs Wolves សៅរ៍ ១៧ កុម្ភៈ ម៉ោង ៩:៥៥ នាទីយប់ នៅ CNC
Man City vs Chelsea អាទិត្យ ១៨ កុម្ភៈ ម៉ោង ០០:២៥ នាទីរំលងអាធ្រាត្រ នៅ CTN