×

Man UTD យកបាននាយកកីឡាថ្មីពី Newcastle United

Manchester United យកបាននាយកកីឡាថ្មីពី Newcastle United គឺលោក Dan Ashworth។ នេះបើយោងតាមការចុះផ្សាយរបស់អ្នកសារព័ត៌មានកីឡាល្បីឈ្មោះលោក Fabrizio Romano។

លោក Dan ទើបតែព្រមធ្វើជានាយកកីឡាថ្មីរបស់ Man UTD ដោយលោកបានត្រៀមខ្លួនរួចរាល់ក្នុងការដឹកនាំការងារ ដែលជាឱកាសដ៏ធំៗសម្រាប់លោកនៅពេលខាងមុខនេះ។

Man UTD នឹងត្រូវបង់ប្រាក់ទៅកាន់ Newcastle ជាច្រើនដើម្បីយកនាយកកីឡាថ្មីរូបនេះ ដោយមិនចង់ចាំដល់ពេលចប់កុងត្រានៅឆ្នាំ២០២៥។

លោក Dan ជាបទពិសោធជាច្រើនក្នុងការដឹកនាំកីឡាឱ្យក្លិប ដោយធ្លាប់ដឹកនាំថ្នាក់បច្ចេកទេសឱ្យក្រុមជម្រើសជាតិអង់គ្លេស ក្លិប Brighton និង Newcastle នេះ៕

ការផ្សាយបន្តផ្ទាល់សម្រាប់ការប្រកួត Premier League នៅសប្តាហ៍ទី២៥ ចុងសប្ដាហ៍នេះ៖
Brentford vs Liverpool សៅរ៍ ១៧ កុម្ភៈ ម៉ោង ០៧:២៥ នាទីយប់ នៅ CNC
Spurs vs Wolves សៅរ៍ ១៧ កុម្ភៈ ម៉ោង ៩:៥៥ នាទីយប់ នៅ CNC
Man City vs Chelsea អាទិត្យ ១៨ កុម្ភៈ ម៉ោង ០០:២៥ នាទីរំលងអាធ្រាត្រ នៅ CTN

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង