×

គ្រូ Crystal Palace មានសុខភាពល្អប្រសើរឡើងវិញ ក្រោយបញ្ជូនទៅមន្ទីរពេទ្យ

ក្លិបបាល់ទាត់ Crystal Palace បាននិយាយថា អ្នកចាត់ការទូទៅ លោក Roy Hodgson មានស្ថិរភាពនៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីគាត់បានធ្លាក់ខ្លួនឈឺធ្ងន់ អំឡុងពេលហ្វឹកហាត់ កាលពីព្រឹកថ្ងៃព្រហស្បតិ៍។

បញ្ហានេះ បានធ្វើឱ្យ Crystal Palace បានលុបចោលសន្និសីទសារព័ត៌មានមុនការប្រកួត បន្ទាប់ពីបុរសវ័យ ៧៦ ឆ្នាំរូបនេះ បានធ្លាក់ខ្លួនឈឺភ្លាមៗ។

សេចក្ដីរាយការណ៍បានឱ្យដឹងថា Palace គ្រោងនឹងបណ្តេញលោក Hodgson ចេញពីតំណែង ដោយសារដឹកនាំមិនបានល្អ ដែលបានធ្វើឱ្យក្លិបឈរនៅចំណាត់ថ្នាក់លេខ ១៥ ក្នុងក្របខណ្ឌ Premier League និងមាន ៥ ពិន្ទុលើតំបន់កាត់ចោល។ ពួកគេនឹងត្រូវប្រកួតជាមួយ Everton នៅកីឡដ្ឋាន Goodison Park របស់ក្រុមស្ករគ្រាប់ ក្នុង Premier League នៅថ្ងៃអង្គារសប្ដាហ៍ក្រោយ។

យោងតាមសារព័ត៌មាន BBC បានរាយការណ៍ថា លោក Hodgson នឹងត្រូវបាត់បង់ការងាររបស់គាត់ ដោយអតីតគ្រូបង្វឹករបស់ក្រុម Eintracht Frankfurt លោក Oliver Glasner ទំនងជាបេក្ខភាពដែលនឹងមកជំនួសតំណែង។

លោក Hodgson បានដឹកនាំ Palace បានចំនួន ២០០ប្រកួតក្នុងនាមជាអ្នកចាត់ការទូទៅរបស់ពួកគេ ចំនួន២លើក។ ការដឹកនាំប្រកួតទី ២០០ របស់គាត់ បានចាញ់ក្រុម Chelsea ដោយលទ្ធផល ៣-១ នៅក្នុងកីឡដ្ឋាន Selhurst Park ។

Palace បានឈ្នះតែ ៣ ប្រកួតប៉ុណ្ណោះក្នុងលីគ ចាប់តាំងពីពួកគេបានទទួលជ័យជម្នះលើក្រុម Manchester United នៅកីឡដ្ឋាន Old Trafford ក្នុងខែកញ្ញា ហើយបានចាញ់ ១០ ប្រកួតក្នុងចំណោម ១៦ ប្រកួតចុងក្រោយ៕

ការផ្សាយបន្តផ្ទាល់សម្រាប់ការប្រកួត Premier League នៅសប្តាហ៍ទី២៥ ចុងសប្ដាហ៍នេះ៖
Brentford vs Liverpool សៅរ៍ ១៧ កុម្ភៈ ម៉ោង ០៧:២៥ នាទីយប់ នៅ CNC
Spurs vs Wolves សៅរ៍ ១៧ កុម្ភៈ ម៉ោង ៩:៥៥ នាទីយប់ នៅ CNC
Man City vs Chelsea អាទិត្យ ១៨ កុម្ភៈ ម៉ោង ០០:២៥ នាទីរំលងអាធ្រាត្រ នៅ CTN

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង