×

ខ្សែប្រយុទ្ធ Luis Suarez ថា Inter Miami ជាក្លិបចុងក្រោយដែលគេប្រកបអាជីពជាមួយ

ខ្សែប្រយុទ្ធចាស់វស្សា Luis Suarez បាននិយាយថាក្លិប Inter Miami នឹងក្លាយជាក្លិបចុងក្រោយបង្អស់សម្រាប់រូបគេក្នុងការប្រកបអាជីពកីឡាបាល់ទាត់។

កីឡាករសញ្ជាតិអ៊ុយរុយហ្គាយ វ័យ ៣៧ឆ្នាំ បានចុះកិច្ចសន្យាជាមួយក្លិបស្ថិតនៅលីគកំពូលអាមេរិក Major League Soccer កាលពីឆ្នាំ ២០២៣ មុនពេលចាប់ផ្តើមមកចូលរួមនៅដើមឆ្នាំ ២០២៤ ក្រោយបញ្ចប់កិច្ចសន្យាជាមួយក្លិប Gremio របស់ប្រទេសប្រេស៊ីល។

ចូលរួមជាមួយនឹង Inter Miami អតីតកីឡាករ Barcelona និង Livepool បានវិលត្រឡប់ជួបជុំមិត្តចាស់ Lionel Messi, Sergio Busquets និង Jordi Alba។ Suarez ធ្លាប់ជួយ Barcelona ឈ្នះពាន La Liga ៤លើក មុនចាកចេញ។

កាលចូលរួមលេងក្លិបនៅលីគ Major League Soccer នោះ Luis Suarez បានអះអាងថា Inter Miami នឹងក្លាយជាក្លិបចុងក្រោយក្នុងអាជីពបាល់ទាត់ ដ្បិតវ័យរបស់គេក៏កាន់តែចាស់ហើយ។

Suarez បាននិយាយក្នុងកិច្ចសម្ភាសមួយថា៖ “Inter Miami នឹងក្លាយជាក្លិបចុងក្រោយរបស់ខ្ញុំ ក្រុមគ្រួសាររបស់ខ្ញុំបានដឹងពីរឿងនេះរួចហើយ ខ្ញុំមិនទាន់មានការបរិច្ឆេទបន្តទៀតទេ ប៉ុន្តែវាជាជំហានចុងក្រោយ។ ខ្ញុំត្រៀមខ្លួន សម្រាប់បញ្ហាចុងក្រោយនេះ ប៉ុន្តែមានភាពអស់កម្លាំងដែលមិនអាចជៀសបាន ហើយនៅទីបញ្ចប់ខ្ញុំចង់បានគុណភាពជីវិតនាពេលអនាគត។”

កន្លងមក Suarez បានលេងឱ្យក្លិបដូចជា Ajax Amsterdam, Liverpool, Barcelona និង Atletico Madrid ព្រមទាំងក្លិប Gremio និងក្លិបក្នុងប្រទេសអ៊ុយរុយហ្គាយ។ ជាមួយជម្រើសជាតិអ៊ុយរុយហ្គាយវិញ រូបគេរកបាន ១៣៨គ្រាប់ ចាប់តាំងពីចូលលេងលើកដំបូងក្នុងឆ្នាំ ២០០៧។

សម្រាប់ Inter Miami នឹងចាប់ផ្តើមការប្រកួតរដូវកាលថ្មីក្នុងពានរង្វាន់ Major League Soccer ទល់នឹងក្រុម Real Salt Lake នៅថ្ងៃទី២១ ខែកុម្ភៈខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង