ក្រុម Bayern Leverkusen បានទទួលជ័យជម្នះលើក្រុម Mainz ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន BayArena ខណៈលោក Xabi Alonso បានបន្តធ្វើការយ៉ាងអស្ចារ្យដោយបំបែកកំណត់ត្រាមិនស្គាល់ពាក្យថាចាញ់ ៣២ប្រកួតជាប់គ្នារបស់ក្រុម Bayern Munich ។
កំណត់ត្រាពីមុនត្រូវបានគ្រប់គ្រងដោយ Bayern ក្រោមការដឹកនាំរបស់លោក Hansi Flick ក្នុងរយៈពេលពីររដូវកាល រវាងឆ្នាំ ២០២០ និង ២០២១។
គ្រាប់បាល់ស៊ុតបញ្ចូលទីពីខ្សែបម្រើកណ្តាលរបស់ Granit Xhaka និង Robert Andrich បានបន្ថែមការនាំមុខនៅកំពូលតារាងនៃក្របខណ្ឌ Bundesliga សម្រាប់ Leverkusen ដោយនាំមុខក្រុមលេខ២ Bayern Munich ចំនួន ១១ពិន្ទុ។
ការប្រកួតចំនួន ៣៣ ដែលមិនស្គាល់ពាក្យថាចាញ់នៅក្របខណ្ឌ Bundesliga, Europa League និង DFB Pokal បានចាប់ផ្តើមជាមួយនឹងជ័យជម្នះ ៨-០ ទល់នឹង Teutonia 05 នៅដើមរដូវកាល២០២៣-២៤។ Leverkusen បានបង្កការភ្ញាក់ផ្អើលដោយបន្តយកឈ្នះ Bayern ៣-០ និងការទទួលជ័យជម្នះ ៣-២ លើ RB Leipzig ជាបន្តបន្ទាប់។
ក្រុមរបស់លោក Alonso បានស្មើតែ ៤ ប្រកួតប៉ុណ្ណោះក្នុងរដូវកាលនេះ ពោលគឺស្មើជាមួយ Bayern, Borussia Dortmund, Stuttgart និង Borussia Monchengladbach ហើយកំពុងសម្លឹងរកការឈ្នះពានរង្វាន់ទាំង ៣ នៅរដូវកាលនេះ។
Leverkusen នឹងត្រូវប្រកួតជាមួយក្រុម Koln ក្នុងក្របខណ្ឌ Bundesliga នៅប្រកួតបន្ទាប់ ដើម្បីពង្រឹងកំណត់ត្រារបស់ពួកគេ៕