×

គ្រូ Man City ថា Jack Grealish នឹងបានចូលលេងវិញពេលកើនគុណផល

គ្រូបង្វឹក Man City លោក Pep Guardiola បាននិយាយថា ខ្សែបម្រើ Jack Grealish នឹងត្រឡប់ចូលលេងបានទៀងទាត់វិញ នៅពេលគុណផលរបស់គេមានភាពល្អប្រសើរឡើង។

កីឡាករអង់គ្លេស បានជាប់ជម្រើស១១នាក់ដំបូង សម្រាប់ក្រុមរហស្សនាមមេឃខៀវ បានចំនួន ៤១ដង ក្នុងយុទ្ធនាការឈ្នះពានរង្វាន់ចំនួន៣កម្មវិធីផ្សេងគ្នា កាលពីរដូវកាលមុន។

យ៉ាងណា នៅរដូវកាលនេះវិញ Jack Grealish បានជាប់ជម្រើស១១នាក់ដំបូងបានតែ១៩ប្រកួតប៉ុណ្ណោះ ដោយក្នុងមាន៧ប្រកួតនៅក្នុងក្របខណ្ឌ Premier League។

ទាក់ទិននឹងរឿងនេះដែរ លោក Pep Guardiola បាននិយាយថា៖ “Jack Grealish គឺជាកីឡាករល្អដូចកីឡាករដទៃ។ គេមានអ្នកគ្រប់គ្រងដូចគ្នា ហើយរបៀបដែលយើងលេងមិនផ្លាស់ប្តូរនោះទេ។ បញ្ហាគឺនៅត្រង់គុណផលរបស់គេតែប៉ុណ្ណោះ។ នៅពេលគុណផលរបស់គេកើនឡើងល្អប្រសើរវិញ គេនឹងត្រឡប់ចូលលេងបានទៀងទាត់វិញ។”

សូមបញ្ជាក់ថា Jack Grealish បានបង្ហាញខ្លួននៅជម្រើស១១នាក់ដំបូង ចុងក្រោយបង្អស់ កាលពីការប្រកួតទល់នឹង Sheffield United កាលពីថ្ងៃទី៣០ ខែធ្នូ កន្លងទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង