ក្រុម Manchester United កំពុងរៀបចំផែនថ្មីសម្រាប់ក្រុម នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ ដោយលក់កីឡាករមួយចំនួន។
Raphael Varane, Anthony Martial និង Tom Heaton នឹងផុតកុងត្រានៅចុងរដូវកាលនេះ។ ចំណែក Aaron Wan-Bissaka, Victor Lindelof និង Facundo Pellistri នឹងផុតកុងត្រានៅឆ្នាំក្រោយ។ ដោយឡែក Sofyan Amrabat គ្រោងនឹងត្រលប់ទៅកាន់ក្រុម Fiorentina វិញបន្ទាប់ពីបញ្ចប់ការខ្ចីជើងពេញមួយរដូវកាល។
ខ្សែបម្រើ Casemiro បានទទួលការចាប់អារម្មណ៍ពីក្លិបអារ៉ាប៊ីសាអ៊ូឌីតក្នុងក្របខណ្ឌ Saudi Pro League ហើយសហម្ចាស់ក្លិបថ្មីរបស់ក្រុមបិសាចក្រហម លោក Sir Jim Ratcliffe បានបញ្ជាក់ថា ការសម្រេចចិត្តនឹងត្រូវធ្វើឡើងលើអនាគតរបស់ខ្សែប្រយុទ្ធ Mason Greenwood វ័យ ២២ ឆ្នាំ ដែលជាប់កុងត្រារហូតដល់ខែមិថុនា ឆ្នាំ២០២៥។
អនាគតរបស់ខ្សែប្រយុទ្ធ Marcus Rashford ស្ថិតក្នុងភាពមិនច្បាស់លាស់ បន្ទាប់ពីរូបគេធ្វើឱ្យអ្នកចាត់ការទូទៅ Erik ten Hag បាត់បង់ទំនុកចិត្ត។ សម្រាប់ Jadon Sancho, Donny van de Beek និង Hannibal Mejbri ត្រូវបានគេរំពឹងថានឹងត្រូវក្រុមបិសាចក្រហមលក់ចេញ។
Man Utd ត្រូវបានរាយការណ៍ថា នឹងពិនិត្យលើសំណើ ស្មើឬលើសពី ៨៦,៣ លានផោនសម្រាប់ Antony ដែលមិនទាន់អាចរកគ្រាប់បាល់បាននៅក្របខណ្ឌ Premier League ចាប់តាំងពីខែមេសាមកម្ល៉េះ៕