×

Pual Pogba ប្រឈមបញ្ចប់អាជីព ក្រោយរងពិន័យពីសកម្មភាពបាល់ទាត់៤ឆ្នាំ ពាក់ព័ន្ធសារធាតុញៀន

ខ្សែបម្រើ Pual Pogba កំពុងប្រឈមមុខនឹងការបញ្ចប់អាជីព ត្រូវបានហាមឃាត់ពីសកម្មភាពបាល់ទាត់រយៈពេល ៤ឆ្នាំ បន្ទាប់ពីការធ្វើតេស្តវិជ្ជមានសារធាតុញៀនកាលពីខែសីហា ឆ្នាំ ២០២៣។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្លិប Juventus ។

បើតាមសម្តីរបស់អ្នកនាំពាក្យរបស់ក្លិប ត្រូវបានជូនដំណឹងពីការសម្រេចចិត្តប្រឆាំងនឹងកីឡាករ វ័យ៣០ឆ្នាំ ដោយព្យួរកិច្ចសន្យាបណ្តោះអាសន្ន ចាប់តាំងពីខែសីហា។

ក្រោយទទួលបានដំណឹងពីការដាក់បម្រាម Pogba បានបង្ហោះសារលើបណ្តាញសង្គម ថាគេនឹងដាក់ពាក្យប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេច ដែលប្រឈមនឹងការបញ្ចប់អាជីពរបស់គេពីកីឡាបាល់ទាត់។

ការធ្វើតេស្តវិជ្ជមានសារធាតុញៀននៅលើខ្លួន Pogba ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២៣ ក្រោយពេលដែលក្រុម Juventus ត្រូវប្រកួតតទល់ជាមួយនឹងក្រុម Udinese ជំនួបក្របខណ្ឌ Serie A។ ឮ
ការធ្វើតេស្តលើកទី២ តុលាការប្រឆាំងគ្រឿងញៀន ក៏បន្តធ្វើតេស្តរកឃើញសារធាតុញៀនដដែល ហើយ Pogba ត្រូវបានហាមពីបាល់ទាត់តាំងពីពេលនោះមក។

ចំពោះបម្រាម ៤ឆ្នាំ មានន័យថា Pogba នឹងមិនអាចចូលរួមលេងរាល់សកម្មភាពបាល់ទាត់ចាប់ពីពេលនេះ រហូតដល់ឆ្នាំ ២០២៧-២៨ ហើយទម្រាំអាចចូលលេងវិញ កីឡាករបាល់ទាត់សញ្ជាតិបារាំងនឹងឈានដល់អាយុ ៣៤ឆ្នាំទៅហើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង