បុរសម្នាក់ត្រូវបានចាប់ខ្លួន ក្នុងអំឡុងពេលការប្រកួត Manchester Derby បន្ទាប់ពីមានសេចក្តីរាយការណ៍ពីកាយវិការចំអកចំពោះឧបទ្ទវហេតុផ្លូវអាកាសនៅទីក្រុង Munich ។
ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើងបន្ទាប់ពីអ្នកគាំទ្ររបស់ក្រុម Manchester City និង Manchester United បានរាយការណ៍ដល់អាជ្ញាធរ នៅកីឡដ្ឋាន Etihad ។
ប៉ូលីសបានឱ្យដឹងថា៖ “ក្នុងអំឡុងពេលការប្រកួត Manchester Derby ប៉ូលីសបានចាប់ខ្លួនបុរសម្នាក់ដោយសង្ស័យថា រូបគេបានប្រមាថជនរងគ្រោះនៅក្នុងសោកនាដកម្ម” ។
ពួកគេបានបន្ថែមថា៖ “បន្ទាប់ពីមានការរបាយការណ៍នៅក្នុងហ្វូងមនុស្ស បុរសនោះត្រូវបានចាប់ខ្លួនភ្លាមៗ”។
មនុស្ស ២៣ នាក់ រួមទាំងកីឡាកររបស់ Manchester United ៨ នាក់បានស្លាប់ នៅក្នុងការធ្លាក់យន្តហោះ នៅទីក្រុង Munich កាលពីឆ្នាំ ១៩៥៨ ។
Man City បានវាយបកយកឈ្នះ Man Utd ក្នុងការប្រកួត Premier League ក្នុងលទ្ធផល ៣-១ ជាមួយនឹងគ្រាប់បាល់ពីរគ្រាប់របស់ Phil Foden និងមួយគ្រាប់ពី Erling Haaland បន្ទាប់ពី Marcus Rashford បើកការស៊ុតបញ្ចូលទីសម្រាប់ United ៕