អាជ្ញាកណ្ដាល លោក Paul Tierney ដែលបានបង្កកំហុស ក្នុងការប្រកួតរបស់ Nottingham Forest និងLiverpool នឹងមិនកាត់ក្ដីក្នុងការប្រកួតនៅជុំបន្ទាប់នៃក្របខណ្ឌ Premier League នោះទេ។
គាត់នឹងក្លាយជាមន្ត្រីវីដេអូជំនួយការអាជ្ញាកណ្តាល (VAR) សម្រាប់ការប្រកួតរបស់ Arsenal ជាមួយ Brentford នៅចុងសប្ដាហ៍នេះ។
លោក Tierney បានសម្រេចចិត្តផ្អាកសកម្មភាពនៅលើទីលាន ដោយសាររបួសក្បាលរបស់ខ្សែការពារ Ibrahima Konate របស់ Liverpool នៅពេលដែល Forest កំពុងគ្រប់គ្រងបាល់។ គាត់បានផ្លុំកញ្ចែរបន្តសកម្មភាពឡើងវិញ ដោយផ្តល់បាល់ទៅឱ្យអ្នកចាំទី Caoimhin Kelleher របស់ Liverpool ។
គ្រាប់បាល់របស់ Darwin Nunez បានធ្វើឱ្យក្រុមភ្ញៀវទទួលបានជ័យជម្នះ ១-០ នៅនាទី៩៩ ដែលកើតឡើង ១នាទី និង ៥០ វិនាទីបន្ទាប់ពីកញ្ចែរបន្តសកម្មភាពឡើងវិញ។
ច្បាប់របស់សមាគមបាល់ទាត់អន្តរជាតិ បានចែងថា ការប្រកួតគួរតែចាប់ផ្តើមឡើងវិញ ដោយផ្ដល់បាល់ឱ្យទៅ Forest ។ ទោះជាយ៉ាងណា ការសម្រេចចិត្តនេះ បានជះឥទ្ធិពលដល់គ្រាប់បាល់របស់ Liverpool ទេ ដោយសារ Forest ទទួលបានការគ្រប់គ្រងវិញ មុនពេល Nunez ស៊ុតបញ្ចូលទី។
កីឡាករ និងបុគ្គលិករបស់ Forest បានឡោមព័ទ្ធលោក Tierney ហើយគ្រូបង្វឹក Steven Reid ត្រូវបានពិន័យកាតក្រហម។ រីឯម្ចាស់ក្លិប លោក Evangelos Marinakis ក៏បានតវ៉ាជាមួយមន្ត្រីអាជ្ញាកណ្ដាលដល់ការិយាល័យអាជ្ញាកណ្តាលផងដែរ៕