×

គ្រូបង្វឹក Tottenham Hotspur ថា នឹងបដិសេធរាល់សំណើពីក្លិបនានា រួមទាំង Liverpool

គ្រូបង្វឹក Tottenham Hotspur លោក Ange Postecoglou ត្រូវបានគេរាយការណ៍មកថា បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីបដិសេធរាល់សំណើការងារទាំងអស់ នៅក្នុងរដូវក្តៅខាងមុខនេះ រួមទាំងពីក្រុម Liverpool ផងដែរ។

បុរសវ័យ ៥៨ឆ្នាំ បានសម្រេចចិត្តផ្ទេរពីក្លិប Celtic ដើម្បីមកដឹកនាំក្រុម Tottenham Hotspur នៅលីគកំពលអង់គ្លេសវិញ កាលពីដើមរដូវកាលនេះ ដោយសង្ឃឹមថាអាចនឹងជួយស្រោចស្រង់ក្រុមរហស្សនាមមាន់ខ្នាយមាសឡើងវិញ បន្ទាប់ពីពួកគេបានខកខានក្នុងការចូលរួមប្រកួតពានរង្វាន់អឺរ៉ុបកាលពីរដូវកាលមុន។

ក្រោមការដឹកនាំរបស់លោក Postecoglou ក្រុម Tottenham Hotspur ហាក់មានភាពល្អប្រសើរនៅរដូវកាលនេះ ដោយបច្ចុប្បន្នកំពុងឈរនៅលេខ៥ ក្នុងតារាងពិន្ទុក្របខណ្ឌ Premier League ដោយមាន ៥០ ពិន្ទុតាមពីក្រោយក្រុមលេខ៤ Aston Villa ចំនួន៥ពិន្ទុ។

ឥឡូវនេះ មានការរាយការណ៍អោយដឹងថា លោក Postecoglou គ្រោងនឹងបដិសេធរាល់ការផ្តល់ជូនណាមួយ ដែលចង់បានលោកទៅកាន់តំណែងជាគ្រូបង្វឹក បន្ទាប់ពីមានភាពរីករាយជាមួយក្លិប នៅក្នុងរដ្ឋធានីប្រទេសអង់គ្លេសមួយនេះ។

មិនតែប៉ុណ្ណោះ អតីតគ្រូបង្វឹកក្រុម Celtic រូបនេះ គ្មានចេតនាចាកចេញ ទៅធ្វើជាគ្រូបង្វឹកនៅក្រុមផ្សេងទៀតនោះឡើយនៅរដូវក្តៅខាងមុខនេះ បើទោះបីជាក្រុម Liverpool ហាក់បង្ហាញចំណាប់អារម្មណ៍ខ្លាំងលើលោក ដើម្បីទៅជំនួសតំណែងរបស់លោក Jurgen Klopp ដែលនឹងត្រូវចាកចេញនៅរដូវកាលក្រោយក្តី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង