×

Liverpool vs Man City៖ តើក្រុមណា នឹងទទួលជ័យជម្នះ?

ក្រុម Liverpool និងក្រុម Manchester City នឹងជួបគ្នាក្នុងសប្តាហ៍ទី ២៨ ក្នុងការប្រកួតដ៏ធំបំផុតនៅក្របខណ្ឌ Premier League នៅកីឡដ្ឋាន Anfield ដែល CBS នឹងមានផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN នៅថ្ងៃអាទិត្យ ទី១០ ខែមីនា ចាប់ពីម៉ោង ១០:៤០ នាទីយប់តទៅ។

ក្រុមកំពូលតារាងទាំងពីរ មានគម្លាតពីគ្នាតែមួយពិន្ទុប៉ុណ្ណោះ ដោយ Liverpool ឈរលេខ១ និង Man City ស្ថិតនៅលេខ២។ ក្រុមទាំងពីរស្ថិតក្នុងទម្រង់លេងដ៏អស្ចារ្យ ហើយកីឡាករជាច្រើន បានត្រលប់ពីរបួសនាពេលថ្មីៗនេះ។

សម្រាប់ Liverpool អ្នកចាំទី Alisson នៅតែរបួស ដូច្នេះ Caoimhin Kelleher នឹងជំនួសកន្លែងរបស់គាត់។ Trent Alexander-Arnold, Joel Matip, Diogo Jota, Curtis Jones, Ryan Gravenberch, Stefan Bajcetic និង Thiago សុទ្ធតែអវត្តមាន។

លោក Pep Guardiola មិន​សូវ​មាន​ការ​ព្រួយ​បារម្ភ​ទេ។ Jack Grealish គឺ​ជាកីឡាករតែ​ម្នាក់​គត់​ដែលនឹងអវត្តមាន​ដោយ​សារ​តែ​បញ្ហា​សាច់ដុំ។

ប្រវត្តិជួបគ្នា ៥ប្រកួតចុងក្រោយ ក្រុមទាំងពីរឈ្នះចាញ់ ២ដងដូចគ្នា និងស្មើ១ដង នៅគ្រប់កម្មវិធីប្រកួតទាំងអស់។ ប្រកួតចុងក្រោយ ស្មើគ្នា១-១។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Liverpool ដែលអាចប្រើប្រាស់ទម្រង់ (4-3-3) 

Kelleher; Bradley, Konate, Van Dijk, Robertson; Szoboszlai, Endo, Mac Allister; Salah, Nunez, Diaz

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Man City ដែលអាចប្រើប្រាស់ទម្រង់ (3-2-4-1)

Ederson; Walker, Dias, Ake; Stones, Rodri; Foden, Silva, De Bruyne, Doku; Haaland

CBS Sports ទស្សន៍ទាយថាលទ្ធផលរវាងក្រុមទាំងពីរគឺ៖ Liverpool 1-1 Man City ។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង