×

ខ្សែប្រយុទ្ធ Erling Haaland រងរបួសអំឡុងពេលហ្វឹកហាត់នៅន័រវែស

Erling Haaland ខ្សែប្រយុទ្ធរបស់ក្រុម Manchester City បានរងរបួសអំឡុងពេលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិន័រវែស ខណៈក្រុមមេឃខៀវ នឹងត្រូវប្រកួតជាមួយគូប្រជែង Arsenal នៅចុងខែមីនានេះ។

លោក Pep Guardiola គ្រូបង្វឹករបស់ Man City សង្ឃឹមថារបួសរបស់ Haaland ដែលបានស៊ុតបញ្ចូលទី ១៨គ្រាប់ក្នុងក្របខណ្ឌ Premier League នៅរដូវកាលនេះ មិនធ្ងន់ធ្ងរទេ។ ខ្សែប្រយុទ្ធរូបនេះ បានអវត្តមាន ១០ប្រកួតនៅដើមរដូវកាលនេះរួចមកហើយ ដោយសាររបួស។

ក្រុមជម្រើសជាតិន័រវែស នឹងត្រូវជួបជាមួយក្រុមសាធារណរដ្ឋឆេក ក្នុងការប្រកួតមិត្តភាពនៅថ្ងៃសុក្រ មុនពេលទទួលភ្ញៀវស្លូវ៉ាគី នៅសប្តាហ៍ក្រោយ។

ដោយឡែក Man City ត្រូវប៉ះ Arsenal នៅថ្ងៃទី៣១ ខែមីនា នៅ Premier League ដែលកំពុងមានការប្រជែងគ្នាយ៉ាងខ្លាំង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង