×

ខ្សែបម្រើវ័យក្មេង Kobbie Mainoo ដាក់គោលដៅលេងនៅព្រឹត្តិការណ៍ពានរង្វាន់ EURO សម្រាប់ក្រុមអង់គ្លេស

ខ្សែបម្រើ Kobbie Mainoo របស់ Manchester United បាននិយាយថា រូបគេបានកំណត់គោលដៅមួយនៅក្នុងការលេងក្នុងព្រឹត្តិការណ៍ Euro 2024 សម្រាប់ក្រុមជម្រើសជាតិអង់គ្លេស។

Mainoo វ័យ ១៨ ឆ្នាំ ដើមឡើយមានឈ្មោះក្នុងក្រុមជម្រើសជាតិអង់គ្លេសអាយុក្រោម ២១ ឆ្នាំ ប៉ុន្តែត្រូវបានគ្រូបង្វឹក Gareth Southgate កោះហៅសម្រាប់ក្រុមឈុតធំ សម្រាប់ការប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិប្រេស៊ីល និងបែលហ្ស៊ីក នៅកីឡដ្ឋាន Wembley ។

Mainoo ដែលត្រូវបានធំធាត់នៅទីក្រុង Stockport ទើបតែចាប់ផ្តើមលេងនៅក្របខណ្ឌ Premier League ជាលើកដំបូងក្នុងខែវិច្ឆិកា ប៉ុន្តែចាប់តាំងពីពេលនោះមក រូបគេបានក្លាយជាកីឡាករសំខាន់ក្រោមការដឹកនាំរបស់គ្រូបង្វឹក Erik ten Hag របស់ក្រុម Man Utd។

រូបគេបានស៊ុតបាល់បញ្ចូលទីយ៉ាងអស្ចារ្យនៅនាទីទី៩៧ ក្នុងជ័យជម្នះ ៤-៣ នៅលើទឹកដី Wolves កាលពីខែមុន។

Mainoo បាននិយាយថា៖ “ខ្ញុំត្រូវតែសម្របខ្លួនឱ្យបានរហ័សទៅនឹងក្របខណ្ឌ Premier League ។ ជាក់ស្តែង វាមានតម្រូវការខ្លាំងខាងរាងកាយ និងផ្លូវចិត្ត ដូច្នេះវាមានភាពលំបាក។
ប៉ុន្តែខ្ញុំមានអារម្មណ៍ថា ខ្ញុំសម្របបានបន្តិចហើយ ឥឡូវនេះខ្ញុំរីករាយចំពោះវា”។

Mainoo បានបន្ថែមថា៖ “ខ្ញុំគិតថានោះជាគោលដៅចុងក្រោយសម្រាប់រដូវកាលនេះ ដើម្បីមានឈ្មោះនៅក្នុងក្រុម” ដើម្បីចូលលេងនៅក្នុងព្រឹត្តិការណ៍ EURO 2024 នៅប្រទេសអាល្លឺម៉ង់៕

“ប៉ុន្តែច្បាស់ណាស់ ខ្ញុំត្រូវតែផ្តោតលើបាល់ទាត់ក្លឹបនាពេលនេះ ហើយសង្ឃឹមថាវានឹងអាចដោះស្រាយបាន”។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង