ខ្សែការពារ Sven Botman របស់ Newcastle United ត្រូវបានគេរំពឹងថានឹងអវត្តមានពី ៦ ទៅ ៩ ខែបន្ទាប់ពីការស្កេនបង្ហាញថា រូបគេត្រូវការវះកាត់របួសត្រង់ជង្គង់។
កីឡាករសញ្ជាតិហូឡង់រូបនេះ បានរងរបួស ACL ក្នុងការប្រកួត FA Cup កាលពីថ្ងៃសៅរ៍ នៅលើទឹកដីក្រុម Manchester City ដែល Newcastle ត្រូវធ្លាក់ចេញ ហើយខ្សែការពាររូបនេះត្រូវប្តូរចេញនៅចុងម៉ោង។
ខ្សែការពារកណ្តាលវ័យ ២៤ ឆ្នាំរូបនេះ នឹងត្រូវទទួលការវះកាត់របួស ACL នៅសប្តាហ៍ក្រោយ។
Botman ត្រូវបានយល់ថា បានរងរបួសជង្គង់តាំងពីខែកញ្ញា ហើយវត្តមានពីការប្រកួតចំនួន ១៧ លើក មុនពេលត្រលប់មកវិញកាលពីខែធ្នូ ឆ្នាំមុន។
Newscastle នឹងទទួលក្រុមភ្ញៀវ West Ham ក្នុងការប្រកួតសប្ដាហ៍ទី៣០ នៃក្របខណ្ឌ Premier League នាថ្ងៃទី៣០ ខែមីនា បន្ទាប់ពីការសម្រាកអន្តរជាតិ៕