ក្រុម Liverpool Legends នឹងធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវ ក្រុម Ajax Legends ក្នុងការប្រកួតមិត្តភាពសប្បុរសធម៌ នៅកីឡដ្ឋាន Anfield នាថ្ងៃសៅរ៍ ទី២៣ ខែមីនានេះ។
នេះជាការប្រកួតរវាងវីរបុរសរបស់ក្រុម Liverpool ទល់នឹងវីរបុរសរបស់ក្រុម Ajax ដែលប្រមូលផ្ដុំដោយអតីតកីឡាករល្បីៗរបស់ក្រុមហង្សក្រហម ដើម្បីការងារសប្បុរសធម៌នៅចំពោះមុខទស្សនិកជនដ៏ច្រើនកុះករ។
នេះជាបញ្ជីឈ្មោះរបស់ Liverpool Legends៖
Jerzy Dudek, Chris Kirkland, Sander Westerveld, Daniel Agger, Fabio Aurelio, Sami Hyypia, Bjorn Tore Kvarme, Martin Skrtel, Gregory Vignal, Igor Biscan, Steven Gerrard, Mark Gonzalez, Maxi Rodriguez, Momo Sissoko, Jay Spearing, Ryan Babel, Djibril Cisse, Nabil El Zhar, Dirk Kuyt, Jari Litmanen, Fernando Torres
នេះជាបញ្ជីឈ្មោះរបស់ Ajax Legends៖
Aron Winter, Clyde Wijnhard, Danny Blind, Dennis Gentenaar, Derk Boerrigter, Eyong Enoh, Jan van Halst, Jari Litmanen, Kiki Musampa, Kenneth Perez, Michael Krohn-Dehli, Nordin Wooter, Nwankwo Kanu, Olaf Lindenbergh, Rafael van der Vaart, Ricardo van Rhijn, Richard Witschge, Ronald de Boer, Ryan Babel, Siem de Jong, Sjaak Swart, Simon Tahamata, Sonny Silooy, Urby Emanuelson
SVEN-GORAN ERIKSSON នឹងឈរបញ្ជាកូនក្រុម Liverpool Legends ។ គាត់គឺជាអតីតក្រុមអង់គ្លេស ដែលជាម្នាក់របស់ Liverpool តាំងពីតូច។ គាត់ធ្លាប់និយាយថា គាត់ពិតជាសោកស្ដាយដែលមិនធ្លាប់បានដឹកនាំ Liverpool នៅក្នុងអាជីពរបស់គាត់។ ចំណែកជំនួយការរបស់គាត់មាន លោក Ian Rush, John Barnes និង John Aldridge ។
ក្រុមហ៊ុន CBS នឹងធ្វើការផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់សប្បុរសធម៌រវាង Liverpool Legends ប្រកួតជាមួយ Ajax Legends នៅថ្ងៃសៅរ៍ ទី២៣ ខែមីនាវេលា ម៉ោង ១០ យប់តទៅ តាមរយៈកញ្ចក់ទូរទស្សន៍ CTN និង LIVE នៅលើ Facebook page CBS Sports ។ ដូច្នេះ កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា!