Bukayo Saka បានដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេស ដែលបានប្រមូលផ្ដុំហ្វឹកហាត់ត្រៀមសម្រាប់ការប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិប្រេស៊ីល និង បែលហ្សិក ដោយសាររបួស។
ខ្សែបម្រើស្លាបរបស់ Arsenal វ័យ ២២ ឆ្នាំ មិនអាចចូលរួមក្នុងការហ្វឹកហាត់បានឡើយ។ សមាគមបាល់ទាត់បាននិយាយថា Saka បានរាយការណ៍ កាលពីដើមសប្តាហ៍ជុំវិញបញ្ហារបួសរបស់ខ្លួន។
Saka បានត្រលប់ទៅក្រុម Arsenal ដែលត្រូវលេងជាមួយគូប្រជែង Manchester City នៅថ្ងៃទី ៣១ ខែមីនា។
ចំណែកអង់គ្លេស ត្រូវប៉ះប្រេស៊ីលនៅកីឡដ្ឋាន Wembley នៅថ្ងៃសៅរ៍ មុនពេលទទួលក្រុមបែលហ្ស៊ីក នៅ៣ថ្ងៃបន្ទាប់។
អង់គ្លេសនៅសល់ការប្រកួតពីរទៀត ដោយត្រូវប៉ះបូស្នៀនៅថ្ងៃទី៣ ខែមិថុនា និងអ៊ីស្លង់នៅថ្ងៃទី៧ ខែមិថុនា មុនពេលការប្រកួតបើកឆាកព្រឹត្តិការណ៍ Euro 2024 របស់ពួកគេជាមួយស៊ែប នៅថ្ងៃទី១៦ ខែមិថុនា៕