×

Bayern Munich នឹងព្យាយាមបញ្ចុះបញ្ចូល Xabi Alonso ឱ្យមកដឹកនាំនៅរដូវក្ដៅខាងមុខ

ប្រធានកិត្តិយសរបស់ក្លិប Bayern Munich លោក Uli Hoeness និយាយថា ក្លិបកំពុងប្រកួតប្រជែងជាមួយ Liverpool ដើម្បីតែងតាំងលោក Xabi Alonso ជាអ្នកចាត់ការទូទៅថ្មី។

Alonso ដែលជាអតីតកីឡាកររបស់ក្លិបទាំងពីរ កំពុងដឹកនាំក្រុម Bayer Leverkusen ដើម្បីទៅរកការឈ្នះជើងឯក Bundesliga ជាលើកដំបូងរបស់ពួកគេ។

លោក Hoeness បានប្រាប់សារព័ត៌មានមួយថា៖ “ក្លិបដូចជា Liverpool, Real Madrid, Leverkusen និង FC Bayern កំពុងធ្វើការលើបញ្ហានេះ។”

លោក Thomas Tuchel នឹងចាកចេញពី Bayern Munich នៅចុងបញ្ចប់នៃរដូវកាលនេះ ខណៈលោក Jurgen Klopp បានប្រកាសពីការសម្រេចចិត្តរបស់គាត់ក្នុងការលាលែងពីក្លិប Liverpool ផងដែរ។

លោក Carlo Ancelotti អ្នកចាត់ការក្លិប Real Madrid បានបន្តកិច្ចសន្យារបស់គាត់ជាមួយក្លិបរហូតដល់ឆ្នាំ ២០២៦ កាលពីខែធ្នូ។

Alonso ដែលបានចំណាយពេល ៥ ឆ្នាំក្នុងនាមជាកីឡាករនៅ Real ជាប់កិច្ចសន្យានៅ Leverkusen ដល់ឆ្នាំ២០២៦៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង