×

Gareth Southgate សរសើរខ្សែបម្រើ Kobbie Mainoo និងកីឡាករជម្រើសជាតិអង់គ្លេស ទោះចាញ់ប្រេស៊ីល

Gareth Southgate បានសរសើរខ្សែបម្រើ Kobbie Mainoo របស់ក្រុម Manchester United និងកីឡាករជម្រើសជាតិអង់គ្លេសផ្សេងទៀត បន្ទាប់ពីចាញ់ប្រេស៊ីល ១-០ នៅកីឡដ្ឋាន Wembley ។

ដោយគ្មានខ្សែប្រយុទ្ធសំខាន់ Harry Kane និង Bukayo Saka ក្រុមតោកំណាចអង់គ្លេស ខ្សោយនៅតំបន់ប្រយុទ្ធ ដោយមិនអាចរកគ្រាប់បាល់បានឡើយ។

កីឡាករអាយុ ១៧ ឆ្នាំ Endrick របស់ Real Madrid បានរកគ្រាប់បាល់ជ័យជម្នះសម្រាប់ប្រេស៊ីល នៅនាទីទី៨០។

Mainoo បានប្ដូរចូលពេលសល់ ១៥ នាទីចុងក្រោយ ដែលជាការបង្ហាញខ្លួនជាលើកដំបូង។ ទោះបីជាលទ្ធផលចាញ់ក៏ដោយ ក៏លោក Southgate បានពេញចិត្តនឹងការបង្ហាញខ្លួនរបស់កូនក្រុមរបស់ខ្លួន។

គ្រូសញ្ជាតិអង់គ្លេសរូបនេះ បានឱ្យដឹងថា៖ “Kobbie មានឱកាសដើម្បីបង្ហាញសមត្ថភាពរបស់ខ្លួន។ ការផ្ដល់ឱកាសឱ្យ Kobbie នៅលើទីលាន គឺជាពេលវេលាដ៏អស្ចារ្យសម្រាប់គាត់ និងគ្រួសាររបស់គាត់។ អ្នកបានឃើញការបង្វែរខ្លួន និងការគ្រប់គ្រងបាល់ដ៏ល្អ។ វាជាការបង្ហាញពីអ្វីមួយដែលជារូបគេ”។

ក្រុមអង់គ្លេស នឹងប្រកួតមិត្តភាពជាលើកទីពីរ ក្នុងការសម្រាកអន្តរជាតិខែមីនាទល់នឹង ក្រុមបែលហ្ស៊ិក នៅកីឡដ្ឋាន Wembley នៅយប់ស្អែក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង