×

ខ្សែបម្រើ Declan Rice ថាលេងជាមួយ Kobbie Mainoo ជួយឱ្យខ្លួនងាយស្រួល

ខ្សែបម្រើ Declan Rice របស់ក្រុម Arsenal បាននិយាយពីកីឡាករវ័យក្មេងរបស់ Manchester United ពោលគឺ Kobbie Maino មុនពេលការបង្ហាញខ្លួនជាលើកដំបូងរបស់គេ សម្រាប់ក្រុមជម្រើសជាតិអង់គ្លេសកាលពីយប់មិញ។

Kobbie Mainoo ដែលមានវ័យ ១៨ឆ្នាំ ទទួលបានឱកាសលេងជម្រើស១១នាក់ដំបូងសម្រាប់អង់គ្លេស ទល់នឹងក្រុមបែលហ្ស៊ិក ដែលបញ្ចប់ដោយលទ្ធផល ២-២ ។

Rice បាននិយាយថា៖ “ខ្ញុំគិតថាពួកយើងបានហ្វឹកហាត់ជាមួយគ្នាយ៉ាងល្អ។
ពួកយើងបានសន្ទនាគ្នាបន្តិចបន្តួចកាលពីម្សិលមិញអំពីការលេងនៅជិតគ្នា និងរក្សាបាល់ ព្រោះគេជាកីឡាករដែលចូលចិត្តលេងបែបនេះ។ គេចង់រក្សាបាល់នៅកន្លែងចង្អៀត ហើយចង់បញ្ជូនបាល់។

Rice បន្ថែមថា៖ “ការមានមិត្តរួមក្រុមបែបនោះនៅក្បែរ តែងតែជួយខ្ញុំ។ ដូច្នេះគាត់មានអាយុ ១៨ ឆ្នាំ វាជាការចាប់ផ្តើមដំបូងរបស់គាត់។ គាត់នឹងមានអាជីពដ៏ធំមួយ ប៉ុន្តែសូមឱ្យគាត់រីករាយសម្រាប់យប់នេះ”។

Youri Tielemans បានបើកការនាំមុខសម្រាប់បែលហ្ស៊ិក នៅកីឡដ្ឋាន Wembley បន្ទាប់ពីកំហុសបង្កដោយការផ្ដាច់បាល់ពីមុខទីរបស់អ្នកចាំទី Jordan Pickford ។ ប៉ុន្តែ Ivan Toney បានតាមស្មើវិញ ពីការស៊ុតបាល់ប៉េណាល់ទី នៅវគ្គទីមួយ។

អង់គ្លេសបានបង្កកំហុសដោយ Lewis Dunk បាននាំឱ្យ Tielemans ស៊ុតបាល់បញ្ចូលទីគ្រាប់ទីពីរ។ ប៉ុន្តែនៅនាទីបន្ថែមវគ្គទីពីរ កីឡាករ Jude Bellingham រកបានគ្រាប់បាល់តាមស្មើសម្រាប់ក្រុមអង់គ្លេស។ ទោះជាយ៉ាងណា ក្រោយចប់ការប្រកួត Kobbie Mainoo ទទួលបាន Man of The Match ជាលើកដំបូង ក្នុងការបង្ហាញខ្លួនជាលើកទីពីរសម្រាប់អង់គ្លេស៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង