×

Chelsea ឈានទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League បាល់ទាត់ផ្នែកនារី

ក្រុមបាល់ទាត់នារី Chelsea បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខណ្ឌ Champions League ជាលើកទី៥ ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ បន្ទាប់ពីបានស្មើ ១-១ ជាមួយក្រុម Ajax នៅកីឡដ្ឋាន Stamford Bridge ។

ក្រុមតោខៀវ បានយកឈ្នះកាលពីជើងទីមួយដោយលទ្ធផល ៣-០ នៅទីក្រុង Amsterdam ។

កីឡាការិនី Mayra Ramirez រកបានគ្រាប់បាល់ដំបូងរបស់នាងក្នុងក្របខណ្ឌ Champions League ដើម្បីបើកការស៊ុតបញ្ចូលទីនៅនាទីទី៣៣។ ប៉ុន្តែកីឡាការិនី Chasity Grant បានរកគ្រាប់តាមស្មើមកវិញសម្រាប់ Ajax នៅវគ្គទីពីរ។

Chelsea នឹងអាចជួបក្រុមម្ចាស់ជើងឯក Barcelona ឬក្រុមន័រវែស Brann ដែលប្រកួតជើងទី២យប់នេះ។

ក្រុម Lyon ឈ្នះជើងឯក ៨សម័យកាល បានបំបាក់ Benfica ៤-១ បន្ទាប់ពីជើងទីមួយបានយកឈ្នះ ២-១ ។ ដូច្នេះ ក្រុមបារាំងនេះ នឹងត្រូវជួបជាមួយក្រុម Paris Saint-Germain ឬ BK Häcken របស់ស៊ុយអែត។ PSG នាំមុខ ២-១ កាលពីជើងទី១៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង