លោក Anthony Taylor ត្រូវបានតែងតាំងជាអាជ្ញាកណ្តាល សម្រាប់ការប្រកួតដ៏សំខាន់របស់ Manchester City ទល់នឹង Arsenal នៅកីឡដ្ឋាន Etihad នាថ្ងៃអាទិត្យ ទី៣១ ខែមីនា ដែលនឹងមានផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ MyTV ចាប់ពីម៉ោង១០:២៥នាទីយប់តទៅ។
លោកអាជ្ញាកណ្តាល Taylor បានដឹកនាំការប្រកួតចំនួន ៣៧ លើកនៅគ្រប់កម្មវិធីប្រកួតទាំងអស់នៅក្នុងរដូវកាលនេះ ដោយបានចាយកាតលឿងចំនួន ១៦០កាត និងកាតក្រហមចំនួន ៨ កាត។
លោក Taylor បានដឹកនាំការប្រកួតចុងក្រោយបំផុតរបស់ Manchester City កាលពីខែកុម្ភៈ នៅពេលដែលក្រុមមេឃខៀវ បានយកឈ្នះ Luton Town ដោយលទ្ធផល ២-៦ ក្នុងការប្រកួតពានរង្វាន់ FA Cup ជុំទី៥។
សម្រាប់វីដេអូជំនួយការអាជ្ញាកណ្ដាល បានទៅលើលោក Jarred Gillett ។
ការផ្សាយបន្តផ្ទាល់សម្រាប់ការប្រកួត Premier League នៅសប្តាហ៍ទី 30 ចុងសប្ដាហ៍នេះ៖
Newcastle vs West Ham I សៅរ៍ 30 មីនា ម៉ោង 07:25 នាទីយប់ នៅ CNC
Chelsea vs Burnley I សៅរ៍ 30 មីនា ម៉ោង 09:55 នាទីយប់ នៅ MyTV
Liverpool vs Brighton I អាទិត្យ 31 មីនា ម៉ោង 07:55 នាទីយប់ នៅ CTN
Man City vs Arsenal I អាទិត្យ 31 មីនា ម៉ោង 10:25 នាទីយប់ នៅ MyTV