កីឡាការិនី Stina Blackstenius រកបានគ្រាប់ជ័យជម្នះនៅនាទីទី១១៦ និងជាគ្រាប់តែ១គត់ សម្រាប់ Arsenal ដើម្បីយកឈ្នះ Chelsea ក្នុងវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ League Cup នៅកីឡដ្ឋាន Molineux ខណៈ Arsenal បានការពារពានរង្វាន់របស់ខ្លួន បន្ទាប់ពីបានយកឈ្នះ Chelsea ដូចកាលពីឆ្នាំមុនដែរ។
ក្នុងការប្រកួតនេះ Chelsea បាននាំមុខមុននៅនាទី២១ តាមរយៈការទាត់ពីចម្ងាយរបស់កីឡាការិនី Mayra Ramirez ប៉ុន្តែ VAR បានរកឃើញថា បាល់ប៉ះដៃរបស់កីឡាការិនី Erin Cuthbert ។
អំឡុងការប្រកួតនោះ កីឡាការិនី Frida Maanum បានដួលនៅលើទីលាន ខណៈក្រុមគ្រូពេទ្យរបស់ក្រុមទាំងពីរ បានចូលទៅជួយខ្សែបម្រើរូបនេះដោយបំពាក់អុកស៊ីហ្សែន ក្រោយការប្រកួត Arsenal បានប្រកាសថា នាងមានស្ថេរភាព និងអាចនិយាយបាន។
ការប្រកួតនេះ មានអ្នកទស្សនាចំនួន ២១.៤៦២ នាក់ ដែលជាកំណត់ត្រាថ្មីនៃការប្រកួត Women’s League Cup ។
គួរបញ្ជាក់ថា គ្រាប់បាល់របស់កីឡាការិនី Blackstenius សញ្ជាតិស៊ុយអែតដណ្តើមបានជើងឯក League Cup ជាលើកទី៧ សម្រាប់ក្រុម Arsenal ៕