លោក Roberto De Zerbi របស់ក្រុម Brighton ត្រូវបានរាយការណ៍ថា ជាបេក្ខភាពមួយដែលអាចជំនួសលោក Thomas Tuchel ជាអ្នកចាត់ការទូទៅរបស់ក្រុម Bayern Munich ។
សារព័ត៌មាន The Times បានអះអាងថា លោក De Zerbi ត្រូវបានគាំទ្រដោយក្រុមប្រឹក្សាភិបាលរបស់ Bayern ហើយក្លាយជាបេក្ខភាពឈានមុខគេ ក្នុងចំណោមបេក្ខភាព ៣ នាក់។
ថ្មីៗនេះ លោក Max Eberl បានក្លាយជាសមាជិកនៃក្រុមប្រឹក្សាភិបាលរបស់ Bayern ដោយរូបលោក មានការពេញចិត្តចំពោះគ្រូបង្វឹករបស់ Brighton ។
លោក De Zerbi វ័យ ៤៤ ឆ្នាំបានស្នងតំណែងពី Graham Potter នៅ Brighton កាលពីខែកញ្ញា ឆ្នាំ២០២២ ដោយបានដឹកនាំក្រុមស្ថិតនៅចំណាត់ថ្នាក់លេខ ៦ កាលពីរដូវកាលមុន។ លោកជាប់កិច្ចសន្យារហូតដល់ឆ្នាំ២០២៦ ។
លោកក៏ជាបេក្ខភាពម្នាក់ ដែលស្ថិតក្នុងបញ្ជីសម្រាំងរបស់ក្រុម Liverpool ដើម្បីមកជំនួសតំណែងពីលោក Jurgen Klopp ផងដែរ ប៉ុន្តែទាំងក្រុមហង្សក្រហម បានចាប់អារម្មណ៍ទៅលើលោក Ruben Amorim របស់ Sporting Lisbon ៕