×

គ្រូ Man City ចេញមកការពារ Erling Haaland ក្រោយការរិះគន់ពីលោក Roy Keane

លោក Pep Guardiola គ្រូបង្វឹកក្រុម Manchester City បានចេញមកការពារខ្សែប្រយុទ្ធ Erling Haaland បន្ទាប់ពីការរិះគន់របស់លោក Roy Keane បន្ទាប់ពីក្រុមមេឃខៀវស្មើជាមួយក្រុម Arsenal ក្នុងលទ្ធផល ០-០ កាលពីថ្ងៃអាទិត្យ។

Roy Keane អតីតប្រធានក្រុមរបស់ Manchester United បាននិយាយថា Haaland លេងដូចកីឡាករ League Two ដែលជាលីគក្រោមលីគលំដាប់ទី២អង់គ្លេសទៅទៀត។

ឆ្លើយតបនឹងការរិះគន់នេះ លោក Guardiola បាននិយាយថា គាត់មិនយល់ស្របទេ ហើយ Haaland គឺជាខ្សែប្រយុទ្ធដ៏ល្អបំផុតនៅក្នុងពិភពលោក ដែលបានជួយឱ្យ Man City ឈ្នះពានរង្វាន់កាលពីរដូវកាលមុន។

លោក Guardiola បានឆ្លើយតបថា៖ “ពេលខ្លះជាកំហុសរបស់គេ ពេលខ្លះជាកំហុសរបស់គ្រូបង្វឹក ពេលខ្លះមកពីក្រុមគេល្អ មានហេតុផលជាច្រើន។
នៅក្នុងបាល់ទាត់ មិនមែនមានហេតុផលតែមួយនោះទេ ពេលខ្លះអ្នកជោគជ័យ ឬអ្នកមិនជោគជ័យ វាមានកត្តាជាច្រើន វាជាបាល់ទាត់ វាជាកីឡាជាក្រុម។”

Haaland ស៊ុតបាន ៥២ គ្រាប់នៅគ្រប់កម្មវិធីប្រកួតទាំងអស់កាលពីរដូវកាលមុន។ រដូវកាលនេះ កីឡាករដែលមានវ័យ ២៣ឆ្នាំ រកបាន ២៩គ្រាប់ក្នុងរដូវកាលនេះ។

Man City តាមពីក្រោយក្រុមកំពូលតារាង Liverpool ចំនួន ៣ពិន្ទុ បន្ទាប់ពីការប្រកួតកាលពីថ្ងៃអាទិត្យ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង