សេចក្ដីរាយការណ៍មួយបានឱ្យដឹងថា ក្លិបមួយនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតកំពុងត្រៀម ៧០លានផោនសម្រាប់សំណើនាំយកខ្សែប្រយុទ្ធ Mohamed Salah ទៅចូលរួមក្របខណ្ឌ Saudi Pro League នៅក្នុងទីផ្សារដោះដូរកីឡាករនាចុងរដូវកាលនេះ។
តារាបាល់ទាត់អេហ្ស៊ីបរួបនេះ កំពុងខិតជិតដល់រយៈពេល ១២ ខែចុងក្រោយនៃកិច្ចសន្យារបស់ខ្លួននៅកីឡដ្ឋាន Anfield ហើយត្រូវបានក្លិបនានាក្នុងក្របខណ្ឌកំពូលរបស់អារ៉ាប៊ីសាអ៊ូឌីត ពេញចិត្តយ៉ាងខ្លាំង។
យោងតាមសារព័ត៌មាន TalkSport កីឡាករវ័យ ៣១ ឆ្នាំរូបនេះត្រូវបានក្លិប Al Ittihad ទាក់ទង ជាមួយនឹងតម្លៃ ៧០លានផោនត្រៀមដាក់សំណើជូន Liverpool ។ ទោះជាយ៉ាងណា Al Hilal ដែលមានតារាឆ្នើមប្រេស៊ីល Neymar ក៏បានបង្ហាញការចាប់អារម្មណ៍ផងដែរ។
កិច្ចសន្យារយៈពេល ៣ ឆ្នាំ នឹងផ្ដល់ជូន Salah ដែលធ្វើឱ្យគេនឹងក្លាយជាអ្នករកប្រាក់ចំណូលបានច្រើនជាងគេរបស់ Saudi Pro League ។
ការចាកចាញរបស់អ្នកចាត់ការទូទៅ Jurgen Klopp ត្រូវបានរាយការណ៍ថា អាចជាកត្តាមួយជំរុញឱ្យកីឡាករ Liverpool ស្វែងរកទ្រនំថ្មីផងដែរ។ បច្ចុប្បន្ន អតីតមិត្តរួមក្រុមរបស់ Salah ពោលគឺ Jordan Henderson កំពុងលេងឱ្យក្រុម Al Ettifaq បន្ទាប់ពីផ្ទេរពីក្រុមហង្សក្រហមបានរយៈពេលជិត ៦ ខែ៕