×

គ្រូ Real Madrid រំពឹងលទ្ធផលល្អនៅជើងទី២ក្រោយស្មើជើងទី១ទល់ Man City

លោក Carlo Ancelotti ទាមទារឱ្យកីឡាករ Real Madrid ធ្វើឱ្យបានល្អ នៅជើងទី២ ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League និងថា ក្រុមទាំងមូលនឹងរក្សាទម្រង់លេងល្អដដែល ក្រោយពេលពួកគេបានព្យាយាមប្រកួតរហូតតាមស្មើក្រុម Manchester City លទ្ធផល ៣-៣ ក្នុងជំនួបជើងទី១។

Bernardo Silva ជាអ្នកស៊ុតបាល់នាំមុខសម្រាប់ Man City តែ Ruben Dias បានភ្លាត់ស្នៀតធ្វើអោយបាល់ចូលទីខ្លួនឯង ហើយ Rodrygo ស៊ុតគ្រាប់ទី២ អោយ Real Madrid វិញ នៅវគ្គទីមួយ។ ការស៊ុតពី Phil Foden និង Josko Gvardiol ជួយ Man City បើកការនាំមុខជាថ្មី ប៉ុន្តែ Federico Valverde អាចស៊ុតស្វែងរកគ្រាប់បាល់តាមស្មើ ៣-៣។

ជាមួយលទ្ធផលប្រកួតប្រទាញប្រទង់គ្នា លោក Carlo Ancelotti បានសង្កេតឃើញថា ក្រុម Real Madrid នឹងទទួលបានលទ្ធផលល្អជាងនេះ ក្នុងការប្រកួតជំនួបជើងទី២នៅសប្តាហ៍ក្រោយ។

លោក Ancelotti បាននិយាយថា៖ “យើងចង់មានប្រៀប តែត្រូវតែពេញចិត្តលទ្ធផល ព្រោះយើងបានប្រកួតរួចរាល់ហើយ។ យើងនឹងធ្វើបានល្អ ហើយវាក៏ជាការប្រកួតដែលយើងអាចឈ្នះ តែយើងក៏នឹងអាចត្រូវចាញ់ដូចគ្នា។”

កាលពីរដូវកាលមុន នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ក្រុម Real Madrid បានប្រកួតស្មើទល់នឹងក្រុម Man City លទ្ធផល ១-១ នេះដូចគ្នានៃជំនួបជើងទីមួយ ក្នុងកីឡដ្ឋាន Santiago Bernabeu មុនពេលក្រុមដឹកនាំដោយលោក Pep Guardiola យកឈ្នះក្នុងលទ្ធផល ៤-០ នៅជើងទី២វិញ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង