
Liverpool ត្រូវបានគេរាយការណ៍មកថា គ្រោងនឹងធ្វើការសម្រេចចិត្តក្នុងការលក់ចេញខ្សែប្រយុទ្ធ Luis Diaz ចំពេលកំពុងមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្លិប Barcelona និង Paris Siant-Germain ។
បច្ចុប្បន្ន Liverpool កំពុងរៀបចំក្នុងការរុះរើក្រុមទ្រង់ទ្រាយធំ ពោលគឺចាប់តាំងពីការប្រកាសចាកចេញរបស់គ្រូបង្វឹកលោក Jurgen Klopp ស្របពេលកីឡាករនៅក្នុងមួយចំនួនក៏អាចនឹងត្រូវលក់ចេញ ផងដែរ។
បើតាមការចុះផ្សាយពី The Telegraph បានបង្ហាញឱ្យដឹងថា Liverpool អាចនឹងសម្រេចចិត្តជ្រើសរើសលក់ Diaz ចេញ នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ ចំពេលមានការចាប់អារម្មណ៍ពី Barcelona និង Paris Siant-Germian។
កីឡាករកូឡុំប៊ី វ័យ២៧ឆ្នាំ នៅតែស្ថិតក្រោមកិច្ចសន្យារហូតដល់រដូវក្តៅឆ្នាំ២០២៧ ឯណោះ បន្ទាប់ពីការចុះហត្ថលេខាចូលរួមជាមួយ Liverpool ក្នុងកុងត្រារយៈពេល ៥ឆ្នាំកន្លះ ពីក្លិប Porto ក្នុងខែមករា ឆ្នាំ២០២២ មក ។
បើទោះបីជានៅសល់រយៈពេល ៣ឆ្នាំ ទៀតក៏ដោយ Liverpool អាចនឹងស្វែងរកតម្លៃសមរម្យណាមួយ ក្នុងការលក់ Luis Diaz ចេញ ហើយ ក្លិបរហស្សនាមហង្សក្រហម អាចនឹងទាមទារយកតម្លៃខ្លួនរូបគេ ប្រមាណ ៧៥លានផោន៕