×

Arsenal ពិនិត្យស្ថានភាពរបស់ Odegaard និង Saka មុនប៉ះ Bayern Munich យប់នេះ

Martin Odegaardប្រធានក្រុម Arsenal និងខ្សែប្រយុទ្ធ Bukayo Saka នឹងត្រូវបានវាយតម្លៃមុនពេលការប្រកួតជើងទី២ វគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ Champions League ទល់នឹងក្រុម Bayern Munich ។ នេះបើតាមការបញ្ជាក់របស់អ្នកចាត់ការ Mikel Arteta ។

Odegaard ត្រូវបានប្ដូរចេញពេលនៅសល់ ១០ នាទី នៅក្នុងការបរាជ័យរបស់ Arsenal ទល់នឹង Aston Villa កាលពីថ្ងៃអាទិត្យ ខណៈពេលដែល Saka ត្រូវបានគេមើលឃើញថា មានបញ្ហាបន្តិចនៅចុងបញ្ចប់នៃការប្រកួត។

បើតាម Arteta បានឱ្យដឹងថា៖ “យើងនឹងវាយតម្លៃពួកគេនៅថ្ងៃស្អែក ហើយមើលថាតើពួកគេយ៉ាងម៉េច។”

Arsenal និង Bayern Munich បានស្មើជើងទីមួយ ក្នុងលទ្ធផល ២-២ នៅទីក្រុងឡុងដ៍ កាលពីសប្ដាហ៍មុន។ ក្រុមកាំភ្លើងធំសង្ឃឹមថានឹងឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខណ្ឌ Champions League ជាលើកដំបូងក្នុងរយៈពេល ១៥ ឆ្នាំ។

Bayern ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅពេលដែលពួកគេបានឈ្នះពានរង្វាន់ Champions League កាលពីឆ្នាំ២០២០។

Arteta បានបន្ថែមថា៖ “ឱកាសគឺនៅនឹងមុខដើម្បីបង្កើតប្រវត្តិសាស្រ្តរបស់ពួកយើង។ វាគឺអំពីការបង្ហាញនូវទម្រង់លេងដ៏រឹងមាំ ដើម្បីមានសិទ្ធិឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ”។

ការប្រកួតមួយគូទៀត គឺការជួបគ្នារវាង Manchester City និង Real Madrid ដែលស្មើគ្នា ៣-៣ កាលពីជើងទីមួយ នៅប្រទេសអេស្ប៉ាញ។

ក្រុមចំនួន ២ ដែលបានឈានទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងត្រូវជួបគ្នានៅវគ្គបន្ទាប់ គឺ PSG ដែលយកឈ្នះ Barcelona ដោយលទ្ធផល ៦-៤ និង Dortmund ដែលឈ្នះ Atl. Madrid ៥-៤ សរុបទាំងពីរជើង វគ្គ៨ក្រុមចុងក្រោយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង