×

Luis Diaz ចាប់អារម្មណ៍ចូលរួមជាមួយ Barcelona នៅរដូវកាលក្រោយ

យោងតាមសារព័ត៌មាន SPORT បានឱ្យដឹងថា Diaz ចង់ចូលរួមជាមួយ Barcelona ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ ខណៈក្លិបកាតាឡាន់ ស្វែងរកការពង្រឹងក្រុមនៅមុនរដូវកាលក្រោយ។

Barca មានបំណងនាំយកកីឡាករពីរទៅបីនាក់ ក្នុងទីផ្សារដោះដូរកីឡាករខាងមុខនេះ។ Diaz សញ្ជាតិកូឡុំប៊ី ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្ទេរក្នុងប៉ុន្មានខែថ្មីៗនេះ ហើយរបាយការណ៍បានលេចឡើងចាប់តាំងពីគាត់ចង់ចូលរួមជាមួយក្លិបយក្សអេស្ប៉ាញ។

យោងតាមគេហទំព័រ El Heraldo របស់ប្រទេសកូឡុំប៊ី បានឱ្យដឹងថា Liverpool បានដាក់តម្លៃពី ១២០ ទៅ ១៤៥ លានអឺរ៉ូលើ Diaz ។ ក្លិបយក្ស Ligue 1 PSG ត្រូវបានរាយការណ៍ថាបានចាប់អារម្មណ៍ផងដែរ ស្របពេល Kylian Mbappe នឹងចាកចេញពីក្រុមនៅរដូវក្តៅនេះ។ កីឡាករសញ្ជាតិបារាំង ជាប់កុងត្រាជាមួយក្រុមបារាំងរហូតដល់ឆ្នាំ២០២៧។

សម្រាប់ពេលនេះ Diaz នឹងផ្តោតលើការជួយក្រុម Liverpool ដែលបានធ្លាក់ចេញពីពានរង្វាន់ FA Cup និង Europa League ដើម្បីប្រជែងពានរង្វាន់ Premier League ក្នុងរដូវកាលនេះ។

ក្រុមហង្សក្រហមបានឈ្នះពានរង្វាន់ EFL Cup រួចហើយ ហើយបច្ចុប្បន្នកំពុងឈរនៅលេខ២ ស្មើជាមួយក្រុមកំពូលតារាង Arsenal ។ ចំណែក Man City ចាញ់ក្រុមទាំងពីរ ១ពិន្ទុ ដោយសល់១ប្រកួតក្នុងដៃ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង