×

លោក Pochettino ថាពួកយើងគឺជា “ក្លិបបាល់ទាត់ Chelsea មិនមែនក្លិបបាល់ទាត់ Cole Palmerទេ”

លោក Mauricio Pochettino និយាយថាកីឡាកររបស់គាត់ត្រូវតែបង្ហាញថាពួកគេជា “ក្លិបបាល់ទាត់ Chelsea មិនមែនក្លិបបាល់ទាត់ Cole Palmer ទេ” ។

កីឡាករវ័យ ២១ ឆ្នាំរូបនេះបានខកខានការហ្វឹកហាត់ដោយសារតែជំងឺ និងមានភាពមិនច្បាស់លាស់ក្នុងការលេងឱ្យ Chelsea ទល់នឹងក្រុម Arsenal នៅកីឡដ្ឋាន Emirates នៅយប់នេះ។

បើដូច្នេះ វានឹងក្លាយជាការប្រកួតដំបូងដែល Palmer បានខកខានសម្រាប់ Chelsea ចាប់តាំងពីខែធ្នូ ខណៈខ្សែប្រយុទ្ធរូបនេះ រកបាន ២០ គ្រាប់ និងកំពុងប្រជែងពានស្បែកជើងមាស Premier League ជាមួយ Erling Haaland និង Ollie Watkins ។

Pochettino បានបង្ហើបក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញថា៖ “ពួកយើងនឹងឃើញ។ វាជាបញ្ហាប្រឈមប្រសិនបើ Palmer មិនមានវត្តមាននៅថ្ងៃស្អែក។ វាជាការប្រកួតប្រជែងដ៏ល្អសម្រាប់មិត្តរួមក្រុមរបស់គាត់ ឬអ្នកដែលមានតួនាទីស្រដៀងគ្នា។”

“ប្រសិនបើខ្ញុំជាពួកគេ ខ្ញុំនឹងលើកទឹកចិត្តខ្លួនឯងសម្រាប់ការប្រកួតនៅថ្ងៃស្អែក ហើយបង្ហាញថានេះគឺជាក្លិបបាល់ទាត់ Chelsea មិនមែនក្លិបបាល់ទាត់ Cole Palmer ទេ”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង