×

Liverpool រំពឹងថា Mohamed Salah នឹងបន្តនៅ Anfield នៅរដូវកាលក្រោយ

Mohamed Salah វ័យ ៣១ឆ្នាំ នឹងចូលដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យាជាមួយ Liverpool នៅរដូវក្តៅនេះ ហើយមានការរំពឹងថារូបគេនឹងផ្លាស់ទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

ទោះបីជាយ៉ាងណាក៏ដោយ Salah មិនបានបញ្ជាក់ទេថា គាត់មានបំណងចង់ចាកចេញ ហើយ Liverpool មិនមានគម្រោងលក់នោះដែរ។

គេរំពឹងថាអនាគតរបស់ Salah នឹងត្រូវបញ្ជាក់ នៅពេលដែលនាយកផ្នែកកីឡា លោក Richard Hughes ចាប់ផ្តើមការងារជាផ្លូវការ និងបន្ទាប់ពីអ្នកស្នងតំណែងរបស់លោក Jurgen Klopp ត្រូវបានតែងតាំង ខណៈលោក Arne Slot គ្រូបង្វឹករបស់ក្លិប Feyenoord បច្ចុប្បន្ន ជាបេក្ខភាពដែលឈានមុខគេសម្រាប់តំណែងនេះ។

ថ្មីៗនេះ ការប៉ះទង្គិចគ្នារវាង Salah និង Klopp អំឡុងពេលប្រកួតស្មើ ២-២ ទល់នឹងក្រុម West Ham និងការធ្លាក់ទម្រង់លេងរបស់ខ្សែប្រយុទ្ធរូបនេះ បានបង្កភាពស្រពិចស្រពិលជុំវិញអនាគតរបស់គាត់នៅកីឡដ្ឋាន Anfield ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង