×

Man Utd បន្តឱ្យលោក Erik ten Hag ដឹកនាំនៅរដូវកាលក្រោយ

មានសេចក្ដីរាយការណ៍ថា លោក Erik ten Hag នឹងបន្តដឹកនាំក្រុម Manchester United បន្ទាប់ពីបញ្ចប់នៃរដូវកាលនេះ។

ក្រុមបិសាចក្រហម បានបញ្ចប់ក្នុងចំណាត់ថ្នាក់បាតតារាងនៃក្របខណ្ឌ Champions League នៅរដូវកាលនេះ និងបានធ្លាក់ចេញពីក្រុមកំពូលទាំង៤ Premier League ប៉ុន្តែនៅសល់ការប្រកួតដណ្ដើមពានរង្វាន់ FA Cup ទល់នឹង Manchester City ។

អ្នកចាត់ការសញ្ជាតិហូឡង់ បានស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើងចាប់តាំងពីលោក Jim Ratcliffe បានទិញភាគហ៊ុននៅក្នុងក្លិប។ Ratcliffeថា Man Utd ធ្វើមិនបានល្អចាប់តាំងពី Sir Alex Ferguson ចូលនិវត្តន៍កាលពីឆ្នាំ២០១៣។

គាត់បានចាប់ផ្តើមការផ្លាស់ប្តូរដ៏ធំមួយនៃក្រុមប្រតិបត្តិរបស់បិសាចក្រហមរួចហើយ ដោយបញ្ចប់តំណែងរបស់នាយកប្រតិបត្តិ Richard Arnold នាយកបាល់ទាត់ John Murtough ប្រធានផ្នែកហិរញ្ញវត្ថុ Cliff Baty និងទីប្រឹក្សាច្បាប់ Patrick Steward ។

យោងតាម The Athletic បានឱ្យដឹងថា លោក Ten Hag នឹងបន្តដឹកនាំនៅរដូវកាលក្រោយ។ កិច្ចសន្យារបស់គាត់ នៅមានសុពលភាពរយៈពេលមួយឆ្នាំទៀត។

លោក Ratcliffe ត្រូវបានរាយការណ៍ថា លោកនឹងផ្តល់ឱ្យ Ten Hag នូវឱកាសដើម្បីទទួលបានជោគជ័យនៅទីនោះ។ មហាសេដ្ឋីរូបនេះ ត្រូវបានរាយការណ៍ថាមិនចាប់អារម្មណ៍នឹងបេក្ខភាពដ៏មានសក្តានុពល សម្រាប់ជំនួសតំណែងរបស់លោក Ten Hag ឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង