×

លោក Arne Slot នឹងនាំយកជំនួយការរបស់ខ្លួនមកកាន់ Liverpool

ប្រភព Football Insider បានឱ្យដឹងថា ជំនួយការគ្រូបង្វឹករបស់ក្រុម Feyenoordលោក Sipke Hulshoff ប្រធានផ្នែកទម្រង់ Ruben Peeters និងអ្នកវិភាគ Etienne Reijnen បានយល់ព្រមចូលរួមជាមួយ Liverpool ។

ពួកគេនឹងដើរតាមលោក Arne Slot ទៅកាន់កីឡដ្ឋាន Anfield ហើយនឹងជំនួសលោក Pepijn Lijnders, Peter Krawietz និង Andreas Kornmayer ដែលនឹងចាកចេញ។

រាល់ការតែងតាំងទាំងអស់ នឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះ ខណៈការរាយការណ៍របស់ Football Insider បានឱ្យដឹងថា ក្រុមហង្សក្រហមបានយល់ព្រមបង់ប្រាក់ឱ្យ Feyenoord ជិត ១០ លានផោនដើម្បីនាំយក Slot ទៅកាន់ Anfield ។

អ្នកចាត់ការ Liverpool បច្ចុប្បន្ន លោក Jurgen Klopp នឹងចាកចេញពីក្លិបនៅចុងបញ្ចប់នៃរដូវកាលនេះ ដោយបង្ហាញពីការសម្រេចចិត្តរបស់គាត់កាលពីខែមករា។ ក្លិប Merseyside បានបញ្ជាក់ថា ជំនួយការ Lijnders និង Krawietz ក៏នឹងចាកចេញ រួមជាមួយ Vitor Matos ផងដែរ។

លោក Slot បច្ចុប្បន្នបានជួយឱ្យ Feyenoord ឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងតារាងក្របខណ្ឌ Eredivisie ដោយបានដឹកនាំកូនក្រុមរបស់គាត់ឱ្យឈ្នះពានរង្វាន់ Dutch Cup កាលពីខែមុន។

ស្របពេលជាមួយគ្នានេះ Liverpool បានធ្លាក់ទៅលេខ៣ក្នុងតារាង Premier League ហើយក៏ធ្លាក់ចេញពី Europa League ក្រោយចាញ់ Atalanta។ ប៉ុន្តែលោក Klopp បានដឹកនាំក្រុមហង្សក្រហម ឱ្យទទួលបានពានរង្វាន់ League Cup នៅរដូវកាលនេះ បន្ទាប់ពីបានផ្តួលក្រុម Chelsea នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីខែកុម្ភៈ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង