×

ក្រុម Ipswich Town ធ្វើពីធីអបអរសាទរទ្រង់ទ្រាយធំក្រោយទទួលបានកៅអីឈានទៅលេង Premier League

ក្បួនដង្ហែលើរថយន្តក្រុង នឹងធ្វើឡើង បន្ទាប់ពីក្រុមបាល់ទាត់ Ipswich Town បានទទួលសិទ្ធិដើម្បីប្រកួតប្រជែងនៅក្នុងក្របខណ្ឌ Premier League ជាលើកដំបូងក្នុងពេលជាង ២ទសវត្សរ៍។

ក្លិបបាល់ទាត់ Ipswich Town នឹងចូលរួមជាមួយលីគកំពូលអង់គ្លេសនៅរដូវកាលក្រោយ បន្ទាប់ពីទទួលបានជោគជ័យក្នុងការទទួលបានពិន្ទុពីការប្រកួតជាមួយ Huddersfield ។

វានឹងជាលើកទីមួយហើយដែល Ipswich Town មានសិទ្ធិលេងនៅក្របខណ្ឌ Premier League ចាប់តាំងពីឆ្នាំ២០០២មកម្ល៉េះ ដែលគ្រានោះពួកគេបានធ្លាក់ទៅលីគទីពីរក្រោយបញ្ចប់នៅចំណាត់ថ្នាក់លេខ១៨។

ជាការអបអរសាទរ ក្លិបបាននិយាយថាព្រឹត្តិការណ៍នេះនឹងអនុញ្ញាតឱ្យ “អ្នកគាំទ្រនិងកីឡាករចូលរួមអបអរសាទរជាមួយគ្នា បន្ទាប់ពីរដូវកាលមិនគួរឱ្យជឿ”។

ក្លិបបានបន្តថា ក្បួនដង្ហែនឹងចាកចេញពី Sir Alf Ramsey Way និងឆ្លងកាត់ពហុកីឡដ្ឋាននៅលើផ្លូវ Portman បន្តទៅ Civic Drive មុនពេលបត់ទៅ Crown Street ហើយធ្វើដំណើរទៅតាមផ្លូវ Soane ។ បន្ទាប់មក ឡើងលើ Bolton Lane ទៅកាន់ផ្លូវ Westerfield មុនពេលបត់ចូលទៅក្នុង Christchurch Park នៅម៉ោង 13:00 នាថ្ងៃចន្ទនេះ។

អ្នកចាត់ការទូទៅ Kieran McKenna និងកីឡាករ នឹងនិយាយទៅកាន់អ្នកគាំទ្រពីឡានក្រុង ដែលបើកចំហរមុនពេលចេញដំណើរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង